Sterling របស់ Man City នឹង​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​៦​សប្តាហ៍

Raheem Sterling នឹង​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​រយៈ​ពេល​៦​សប្តាហ៍ ក្រោយ​ពី​​ជួប​​ញ្ហា​ក្រលៀន​ដែល​រូប​គេ​បាន​រង​​របួសក្នុង​ពេលក្រុម Manchester City រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Manchester United កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​រូប​នេះកំពុង​តែ​ផ្តោត​​ទាំង​ស្រុង​ទៅលើការ​​ជា​សះ​ស្បើយ​ពី​របួស​ដើម្បីអាច​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​។ mancity-playerប្រសិន​បើ​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ អាច​ចូលលេង​​ម្តង​ទៀត​តាម​​អ្វី​ដែល​គ្រោង​ទុក រូប​គេ​នឹង​មាន​រយៈ​ពេល​១​ខែ​ក្នុង​ការ​​ទទួល​​បាន​ភាព​រឹង​មាំ​​ពេញ​លេញ​វិញ នៅមុនពេល​ព្រឹត្តិការណ៍ Euro ជុំផ្តាច់​ព្រ័ត្រ នៅ​ប្រទេស​បារាំង​។ ការ​ប្រកួត​បើក​ឆាក​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អង់​គ្លេស គឺ​ការ​ជួប​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​​រុស្ស៊ី នា​ថ្ងៃ​ទី​១១ ខែ​មិថុ​នា​។ ក្រោយពី​ការ​ត្រួត​ពិនិត្យ​ដោយ​ម៉ា​ស៊ីន​ស្កែននៅ​​លើ​របួស​នេះ ដែល​បានកើតឡើង ក្រោយ​ពី​ការ​​ប្រកួត​បាន​២៦​នាទី​ក្នុង​ពេលក្រុម​ខ្លួន រង​បរា​ជ័យ ១-០ នៅ​កីឡ​ដ្ឋាន Etihad កីឡាករ Sterling ត្រូវ​បាន​គេ​ប្រាប់​ថា ការ​ព្យា​បាល​របួស​នេះ​នឹង​ត្រូវ​​ការ​រយៈ​ពេល​៦​សប្តាហ៍​។ វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះកំពុង​តែ​ស្ថិតក្នុង​​ភាព​វិជ្ជ​មាន និង​កំពុង​តែ​ផ្តោត​​ទាំង​អស់​ទៅលើ​ការ​វិល​ទៅ​ប្រកួត​វិញ​ឲ្យ​បាន​ឆាប់ បើ​ទោះ​បី​មិន​ដឹង​ថា រូប​គេអាចលេង​ឲ្យ​ក្រុម Man City ម្តង​ទៀត​នៅ​រដូវកាល​នេះ​ក៏​ដោយ​៕

ប្រភពព័ត៌​មាន៖ The Guardian