មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង!

Apple បានបង្ហាញវត្ត​មាន​ iPhone SE និង​ព្រម​ទាំង​បាន ផ្តល់​ការ​អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS9.3 ដល់​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ។ Version ថ្មីនេះ មិនមែនគ្រាន់តែអាប់ដេត ដោះស្រាយបញ្ហា​ចាស់ៗ​នោះ​ទេ គេបានពាំនាំមកជាមួយមុខភាពថ្មីៗមួយចំនួនទៀត ដែលពោរពេញដោយអត្ថប្រយោជន៍​ដែល​អ្នក​ប្រើប្រាស់ត្រូវការ។

មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង!

យើងចង់ណែនាំមុខងារថ្មីៗទាំងនោះ មកជម្រាបជូនដល់អ្នកទាំងអស់គ្នា ឲ្យបានដឹង នឹងមានបំណងចង់​អាប់​ដេតបាន ប្រសិនបើអ្នកត្រូវការចាំបាច់ចំពោះមុខងារទាំងនោះ។ មុខងារទាំងនោះមានដូចជា៖

  • Night Shift

នេះជាមុខងារមួយ ដែលអាចទម្លាក់កម្រិតពន្លឺនៃអេក្រង់របស់អ្នក ឲ្យទៅជាពណ៌តែ ខុសពីពន្លឺអេក្រង់​ធម្មតា ដូចនេះអ្នកប្រើនៅទីងងឹត ជាពិសេសនៅពេលយប់ អាចប្រើប្រាស់បានយូរ និងមើលយូរ ក៏មិន​ឈឺ​ភ្នែក​ដែរ។

មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង! មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង!

  • កែសម្រួលមុខងារ 3D Touch

កម្មវិធីកាន់តែច្រើន អាចប្រើប្រាស់ជាមួយ 3D Touch ដែលពីមុនមានតែកម្មវិធីមួយចំនួនប៉ុណ្ណោះ។

មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

  • កម្មវិធី Note អាចកំណត់លេខសម្ងាត់ និងដាក់សម្គាល់ស្នាមម្រាមដៃបាន

លើប្រព័ន្ធប្រតិបត្តិការ iOS9.3 នេះ អ្នកប្រើអាចធ្វើការដាក់លេខសម្ងាត់ និងដាក់សម្គាល់ស្នាម​ម្រាម​ដៃ​បាន ដើម្បីមិនឲ្យអ្នកផ្សេងលួចបើកមើល Note ដែលអ្នកបានកត់ត្រាទុកនោះបាន ដូចនេះអ្នកកាន់​តែ​មាន​អារម្មណ៍​សុវត្ថិភាព។

មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង!

ទាំងនេះ ជាមុខងារសំខាន់ៗ ដែលមនុស្សជាច្រើន ទន្ទឹងរង់ចាំ ហើយពេលនេះ Apple បានផ្តល់អោយ ជាមួយ​ការអាប់ដេតថ្មីនេះ ដូចនេះបើអ្នកគិតថា វាចាំបាច់ និងអ្វីដែលអ្នកត្រូវការនោះ អ្នកអាចធ្វើការ​អាប់​ដេត​បាន តែអ្នកក៏ត្រូវដឹងថា ពេលនេះ វាមិនទាន់អាច Jailbreak បានទេនាពេលនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

មុខងារ​ថ្មីៗ មាន​ប្រយោជន៍​លើ iOS9.3 ដែល​អ្នក​ប្រើ iPhone ឬ iPad គួរ​យល់​ដឹង!

  • ដោយ: Hong
  • 11:08 AM, 24 March
  • ប្រភព: PhoneArena
  • Tag: ចំណេះដឹងទូទៅ