លោក អេង ជា​សាន បណ្ដោយ​ឲ្យ​មន្ត្រី​អធិការកិច្ច​ជលផល​ចតុមុខ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

សកម្មភាព​ក្រុម​ឈ្មួញ​មួយចំនួន​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ខុសច្បាប់​ពី​ប្រទេស​យួន​យ៉ាង​អនាធិបតេយ្យ គឺមាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អធិការកិច្ច​ជលផល​ចតុមុខ ដែលមាន​ឈ្មោះ ម៉ែន វិបុល និង​ឈ្មោះ ម៉ាញ ពៅ ដែល​ថ្នាក់លើ​បានចេញ​លិខិត​ចុះ​ស្រាវជ្រាវ​និង​ធ្វើការ​ត្រួតពិនិត្យ​បង្ក្រាប​រាល់​បទល្មើស​នេសាទ និង​សកម្មភាព​ដឹកជញ្ជូន​ត្រី​។ ប្រភពពី​មន្ត្រី​ក្រសួងកសិកម្ម​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ម៉ែន វិបុល និង​លោក ម៉ាញ ពៅ ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការ​បើកដៃ​ពី​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល​ផងដែរ​។ បើ​គ្មាន​ការបើក​ដៃ​ពី​លោក អេង ជា​សាន ទេនោះ​គឺ​អំពើពុករលួយ​របស់លោក ម៉ែន វិបុល និង​លោក ម៉ាញ ពៅ ត្រូវ​ទប់ស្កាត់​ទាន់ពេលវេលា​ជាមិនខាន​។

​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ត្រី​ទៅ​ចែកចាយ​តាម​ទីផ្សារ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​របស់លោក ម៉ែន វិបុល និង​លោក ម៉ាញ ពៅ ត្រូវ​ប្រឈម​នឹង​ការគាបសង្កត់​សព្វបែបយ៉ាង​។ ប៉ុន្តែ​មន្ត្រី​ទាំង​២​នាក់​នេះ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ខុសច្បាប់​ពី​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក ដោយ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រុមអធិការកិច្ច​ជលផល​ចតុមុខ ដែល​ចុះមក​ដាក់​កម្លាំង​ចល័ត​ប្រចាំការ​ក្នុង​ខេត្ត​ចំនួន​៣ មាន​ខេត្តកណ្ដាល ខេត្តតាកែវ និង​ខេត្តព្រៃវែង មិនបាន​អនុវត្តន៍​តាម​គោលការណ៍​បទបញ្ជា​លេខ​០០១​របស់​រដ្ឋាភិបាល​នោះទេ គឺ​ពួកគេ​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ខុសច្បាប់​ពី​ប្រទេស​យួន​។

មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល ខេត្តតាកែវ និង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ឈ្មោះ ម៉ែន វិបុល និង ម៉ាញ ពៅ កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ខុសច្បាប់​ពី​ប្រទេស​យួន​យ៉ាង​គគ្រឹកគគ្រេង​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​១១០ ផ្លូវជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣​។ ក្រុម​ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ខុសច្បាប់​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ចំណុះ​ពី​៣០​ទី​៥០​តោន​ដោយ​បង់លុយ​ឲ្យ​មន្ត្រី​អធិការកិច្ច​ជលផល​ចតុមុខ​តាម​ការកំណត់​។ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹក​ត្រី​រ៉ស់ ត្រី​ឆ្ដោ ពី​៥០​ទៅ​៦០​រថយន្ត​យកមក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន ហើយ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏​ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ​ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

WAT-23037 WAT-23036 WAT-23035 WAT-23038