ប្រជាពលរដ្ឋ​២១​គ្រួសារ ​ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន​

ប្រជាពលរដ្ឋ​២១​គ្រួសារ ​ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២១​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា តាមរយៈ​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​ ហើយ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឌី រ​ត្ន័​ខេ​ម​រុណ​ ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក ​កែវ សាវឿន​ ចៅសង្កាត់​ចាក់អង្រែលើ​ លោក ជា សុ​ខៃ ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ព្រមទាំង​លោក​មេភូមិ​នៅ​ក្នុង​សង្កាត់​ទាំងពីរ​ផងដែរ។

លោក ឌី រ​ត្ន័​ខេ​ម​រុណ ​បាន​មាន​ប្រសាសន៍​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៦នេះ អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​បាន​នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា យក​មក​ផ្តល់​ជូន​ដល់​លោកតា ​លោកយាយ​ ដែល​កំពុង​ខ្វះខាត​ជីវភាព​ និង​គ្មាន​ទីពឹង​ បន្ទាប់ពី​សម្ដេច​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​ទាំង​២​សង្កាត់​រួចមកហើយ ​សម្តេច​ក៏​អនុញ្ញាត​ឲ្យ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មានជ័យ​មក​ទទួល​យក​អំណោយ​របស់​សម្ដេច​ទៅ​ជូន​លោកតា ​លោកយាយ​ភ្លាមៗ​ ដោយ​ពុំ​ពន្យា​ពេល​ឡើយ។​

លោក ឌី រ​ត្ន័​ខេ​ម​រុណ បាន​មានប្រសាសន៍​លើកឡើង​ពី​ការ​យក​ចិត្ត​ទុក្ខ​ដាក់​គិតគូរ​ខ្ពស់​ដល់​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​យើង​នៅ​តាម​បណ្ដា​មូលដ្ឋាន ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដោយ​សម្ដេច​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ​ ពណ៌ សម្បុរ​អ្វី​ទាំង​អស់​។​ ជាក់ស្ដែង​នៅ​ព្រឹក​នេះ សម្ដេច​បាន​អនុញ្ញាត​ឲ្យ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មាន​ជ័យ​យក​អំណោយ​របស់​សម្ដេច​ផ្តល់​ជូន​ដល់​លោកតា​ លោកយាយ​ទាំង​២១​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ៗទទួល​បាន​អង្ករ​២៥​គីឡូក្រាម​ មី​១​កេស ត្រីខ​១​យួរ​ ទឹក​ផ្លែឈើ​១​កេស មុង​១​ ភួយ​១ ​ក្រមា​១ សារុង​១ និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល​ផង​ដែរ៕
ប្រជាពលរដ្ឋ​២១​គ្រួសារ ​ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន សែន​