អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី​ដែល​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ថ្ងៃ​ទី​២៨​មីនា​នេះ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​គ្រោះធម្មជាតិ​

បន្ទាយមានជ័យ ៖ លោក​ សួន បវរ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ដែល​នឹង​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​ជំនួស​លោក ​គោស៊ុំ​ សារឿ​ត​ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា​ ឆ្នាំ​២០១៦​ បាន​អំពាវនាវ​សូមឲ្យ​បងប្អូន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ដែល​អាច​បង្ក​ឲ្យ​កើតមាន​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ ដែល​នាំឲ្យមាន​មហន្តរាយ​ផ្សេងៗ ទោះបី​ស្ថានភាព​អាក្រក់​មិន​គ្របដណ្ដប់​លើ​ផ្ទៃ​នៃ​ខេត្ត​ក៏ដោយ​។​

លោក សួន​ បវរ បាន​លើក​ឡើង​ដូចនេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៦ ​បន្ទាប់ពី​លំនៅដ្ឋាន​ពលរដ្ឋ​ចំនួន​៦២​ខ្នង​ ក្នុង​នោះ​១៧​ខ្នង​ដួល​រលំ តែ​មិន​ប៉ះពាល់​អាយុជីវិត​ក្នុង​ឃុំ​ចំនួន​៣​ គឺ​ឃុំ​អូរ​សំព័រ ឃុំ​ទួល​ពង្រ ឃុំ​បឹងបេង​ នៃ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០១៦​ ហើយ​គ្រោះ​ធម្មជាតិ​នេះ​ក៏បាន​សម្លាប់​ពលរដ្ឋ​ម្នាក់​តាមរយៈ​រន្ទះបាញ់​ផង ​ដែល​នៅ​ខេត្ត​ប៉ៃលិន​។​

តាមរយៈ​គ្រោះធម្មជាតិ​នេះ​ដែល​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​ជួសជុល ​និង​លើក​ផ្ទះ​ជូន​ពួកគាត់​ និង​នាំ​យក​អំណោយ​ជាច្រើន​ចែក​ជូន​ពួកគាត់​ដែល​រងគ្រោះ។
ជា​មួយ​នឹង​ការសូមឲ្យ​ប្រុងប្រយ័ត្ន​នេះ​ផងដែរ​ លោក​ក៏បាន​ជូនពរ​ឲ្យពុក​ម៉ែ​បងប្អូន​គ្រប់​មូលដ្ឋាន​រួច​ចាក​ផុត​ពី​គ្រោះកាច​ចង្រៃ​បាន​ប្រកប​តែ​សេចក្ដី​សុខ​សេចក្ដីចម្រើន សុខ​សប្បាយ​ទាំង​អស់​គ្នា​៕