ខ្យល់កន្ត្រា​ក់​ប​ក់​រ​លំ និង​ប៉ើង​ដំ​បូ​ល​ផ្ទះ ប្រ​ជា​ព​ល​រដ្ឋ កុ​ដិ​ព្រះ​ស​ង្ឃ នៅ​ស្រុក​កំ​ព​ង់​ស្វា​យ

កំពង់ធំ៖ សេ​ច​ក្តី​រា​យ​កា​រ​ណ៍​ពី​ខេ​ត្ត​កំ​ព​ង់​ធំ បាន​ឲ្យ​ដឹ​ង​ថា​នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ ២០១៦ មា​ន​ក​រ​ណី​ខ្យល់​កន្ត្រា​ក់​ប​ក់​រលំ​ផ្ទះ​ និង​ប៉ើង​ដំ​បូ​ល​ផ្ទះ ប្រ​ជា​ព​ល​រដ្ឋ និ​ង​កុ​ដិ​ព្រះ​ស​ង្ឃ​អស់​៣​ផ្ទះ និង​១​កុ​ដិ ស្ថិ​ត​នៅ​ក្នុ​ង​ភូមិ​ក្រ​សាំ​ង (ក) ឃុំ​សា​ន​គរ ស្រុ​ក​កំ​ព​ង់​ស្វា​យ​ ខេ​ត្ត​កំ​ព​ង់​ធំ​ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងនូវខ្យល់បក់កន្ត្រាក់រួមមាន៖ ១-ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ប្រក​ស្បូវ​ជ​ញ្ជាំង​ស្លឹ​ក (រលំទាំងស្រុង) មានម្ចាស់ឈ្មោះ មុំ គ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតយុទ្ធជន (ពិការ), ២-ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ប្រក់​ស័ង្ក​សី ជញ្ជាំងបាំងស័ង្កសី (រលំទាំងស្រុង) មានម្ចាស់ឈ្មោះ លិញ លីន ភេទស្រីអាយុ៤១ឆ្នាំ (មេម៉ាយ), ៣-ផ្ទះទំហំ៦ម៉ែត្រ គុ​ណ​៧​ម៉ែ​ត្រ​ ប្រក់ស័ង្កសីជញ្ជាំងក្តា (របើកដំបូល) មានម្ចាស់ឈ្មោះ សុខ វ៉ាន់ ភេទប្រុស (ពិការ) និងទី៤-កុដិលោក នៅវត្តព្រះក្រសាំង របើ​ក​ដំ​បូ​ល​ក្បឿង​ធ្លា​ក់​បែ​ក ប្រ​ហែ​ល​៥០០​ស​ន្លឹ​ក៕ ដោយ៖ […]

  • ខ្យល់កន្ត្រា​ក់​ប​ក់​រ​លំ និង​ប៉ើង​ដំ​បូ​ល​ផ្ទះ ប្រ​ជា​ព​ល​រដ្ឋ កុ​ដិ​ព្រះ​ស​ង្ឃ នៅ​ស្រុក​កំ​ព​ង់​ស្វា​យ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ក្នុងស្រុក