ប្រ​ទះ​ឃើញ​ស​ព​កុ​មា​រី​ម្នា​ក់​ ក្នុ​ង​ទឹ​ក​ស្ទឹង​​​បង្ក​កា​រ​ភ្ញា​ក់​ផ្អើល​ដ​ល់​ប្រជា​ព​ល​រដ្ឋ​

ពោធិ៍សាត់​៖​ សាក​ស​ព​កុ​មា​រី​ម្នា​ក់​ ត្រូ​វ​បា​ន​គេ​ប្រទះ​ឃើ​ញ​ក្នុ​ង​ទឹ​ក​ស្ទឹង​ពោ​ធិ៍​សា​ត់​ បង្ក​កា​រ​ភ្ញា​ក់​ផ្អើល​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​នៅ​រសៀល​​ថ្ងៃ​ទី ​២៣​ ខែ ​មីនា​ ឆ្នាំ ​២០១៦​ នៅ​ចំ​ណុ​ច​ដ​ង​ស្ទឹ​ង​ពោ​ធិ៍​សា​ត់​​ ម្តុំ​ធ្វើ​ពា​ង​​ ស្ថិ​ត​នៅ​ភូ​មិ​ថ្នល់​ជ​ប៉ុន​ សង្កា​ត់​រ​លា​ប​ ក្រុ​ង​ពោ​ធិ៍​សា​ត់​​។ កុមារី​ដែលស្លាប់នោះមានឈ្មោះ​ ច្រឹក​ សៅនី​ អាយុ​៤ឆ្នាំ​ មានឪពុកឈ្មោះ​ វ៉ា​ ឡៃអ៊ី​ ​ អាយុ​៣៥ឆ្នាំ​ និង​ម្តាយឈ្មោះ​ ម៉ៅ​ សុភី​ ​ អាយុ​២៨ឆ្នាំ​ រស់​នៅ​ភូ​មិ​ពេ​ង​ ឃុំស្នាអន្សារ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ នៅថ្ងៃកើតហេតុខាងលើបានមកលេងផ្ទះបងប្អូន​ នៅភូមិថ្នល់ជប៉ុន​ សង្កា​ត់​រ​លា​ប​​ ក្រុងពោធិ៍សាត់​។ ​ម្តាយកុមារីបានឲ្យដឹងថា​ មុន​ពេល​កើតហេតុ​ កូនរបស់គាត់​ បានអង្គុយលេងលើរានផ្ទះក្បែរស្ទឹង​ កាលពីវេលាម៉ោង​១រសៀល​ ភ្លា​ម​ៗ​នោះ​ក៏​បាត់​កូ​ន​ ក៏​នាំគ្នាផ្អើលឆោឡោ​តាមរក​ រហូតដល់ម៉ោង​៥៖៤០នាទី​​ ទើបរកឃើញសពក្មេងស្រីនៅក្នុងស្ទឹង​​។​ ​នៅ​ពេល​សមត្ថកិច្ច​មក​ដល់​ ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ បាន​សន្និដ្ឋាន​ថា​ កុមា​រីរង​គ្រោះ​បាន​ស្លាប់​ដោយសាររអិលជើងធ្លាក់ចូលស្ទឹង​ ​ពិត​ប្រ​ក​ដ​មែ​ន​​៕ ដោយ៖ ចន្ធី