ឪពុក​បង្កើត​កាប់​ក្បាល​កូនប្រុស​៣​កាំបិត ព្រោះ​ខឹង​ប្រដៅ​មិន​ស្តាប់​ពេល​ស្រវឹង​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​កូន​បាន​របួសធ្ងន់ ដោយសារ ឪពុក​បង្កើតបាន​កាប់​ចំក្បាល​៣​កាំបិត​ក​កុក បន្ទាប់ពី​កូនប្រុស​របស់​ខ្លូន​ត្រឡប់​មកពី​ផឹកស៊ី​មាន​សភាព​ស្រា​ស្រវឹង​ស្រែក​ឡូឡា​ជេរប្រទេច​អ្នកផ្ទះ ហើយ​បុរស​ជា​ឪពុក​ហាមឃាត់​ប្រដៅ​។ ខណៈ​ឡើង​តាម​ឪពុក​ទៅលើផ្ទះ​ក៏ត្រូវ​បុរស​ជា​ឪពុក​ទាញ​កាំបិទ​កាប់​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ បុរសរងគ្រោះ​ឈ្មោះ ប៉េ​ស សារ៉ាត់ អាយុ​៣៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ឪពុក​ជា​ជនដៃដល់​មានឈ្មោះ ចាន់ រ៉េត អាយុ​៦៣​ឆ្នាំ ។ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ដែលជា​កូន​បានមកពី​ផឹកស្រា​ពេលមកដល់​ផ្ទះ​បាន​ស្រែក​ឡូឡា​ជេរប្រមាថ​អ្នកផ្ទះ​។ ពេលនោះ​បុរស​ជ​ឪពុក​ក៏បាន​ដើរមក​ឃាត់​កុំអោយ​និយាយ​ច្រើន និង​អោយ​ឡើងទៅ​ដេក​ទៅ នៅពេល​ស្តីថា​ប្រដៅ​កូន​មិន​ស្តាប់​ឪពុក​ក៏​ដើរ​ឡើងទៅ​លើផ្ទះ​។

ចំ​ណែ​ល​កូន​បន្ទាប់ពី​ឮ​ឪពុក​ស្តី​បន្ទោះ​អោយ​ខ្លួន គេ​ក៏បាន​ឡើង​តាម​ឪពុក​ខ្លួន​ទៅលើផ្ទះ ពេលនោះ​ឪពុក ពេល​ឃើញ​កូន​ឡើង​តាម​ខ្លួន​មកលើ​ផ្ទះ​ខ្លាច​កូន​មានបំណង​មិនល្អ​មកលើ​ខ្លួន ក៏បាន​ទាញ​កាំបិត​ក​កុក​កាប់ ទៅលើ​ជនរងគ្រោះ ដែលជា​កូន​ចំនួន​៣​កាំបិត​ត្រូវចំ​ក្បាល និង​ផ្ទៃមុខ​បណ្តាលអោយ​រងរបួស​ធ្ងន់​ដេក​ដួល នៅលើផ្ទះ​។ បន្ទាប់​ក៏​ក្រុមគ្រួសារ​ក៏បាន​ដឹក​បុរសរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពង់ ឆ្នាំង​។​

​ដោយឡែក​ជនដៃដល់​ជា​ឪពុក​បន្ទាប់ពី​កាប់​កូន​អោយ​រងរបួស​ធ្ងន់​ហើយ​នោះ គាត់​មិនបាន​រត់គេចខ្លួន​ទៅ ណា​នោះទេ ហើយ​សមត្ថកិច្ច​មក​ចាប់ខ្លួន​នាំខ្លួន​យកទៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​រលារ​ប្អៀ​រ ហើយ​បាន កសាង សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាត់​ការបន្ត​តាមច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-24-03-2016-01 KA-24-03-2016-02