​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​សាលី​នៅក្រោយ​បាយ​រួច​

​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​សាលី​នៅក្រោយ​បាយ​រួច​

​ផ្លែឈើ​គឺជា​របស់​ដែល​ល្អ​ណាស់​សម្រាប់​ទ្រទ្រង់​រាងកាយ​របស់​មនុស្ស​គ្រប់រូប វា​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ជា​ច្រើន​បាន​ប្រសិនជា​អ្នក​ពិសារ​ត្រូវ​ពេល​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ញ៉ាំ​ក្រោយពេល​បាយ​បាន នោះ​វា​នឹង​ជួយ​រាងកាយ​អ្នក​ឲ្យ​ដំណើរការ​ល្អ​។ នោះ​គឺ​ផ្លែ​សាលី​។​

ជួយ​ជម្រះ​ជាតិពុល​
តាម​ការស្រាវជ្រាវ​របស់​ប្រទេស​កូរ៉េ​បាន​ឲ្យដឹងថា បើ​អ្នក​ពិសារ​ផ្លែ​សាលី​នេះ​ក្រោយ​ពេលបាយ នោះ​វា​នឹង​ជួយ​ជម្រះ​សារធាតុពុល​ទាំងឡាយ​ដែល​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​មហារីក​ចេញមកក្រៅ​បាន​មួយ​ភាគ​ធំ ហើយ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​សាច់​អាំង​ហើយ អ្នក​ក៏​ត្រូវតែ​បរិភោគ​ផ្លែឈើ​នេះដែរ នោះ​វា​មិនសូវ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ​។​

បំបាត់​ក្អក និង​ស្លេស្ម​
នៅក្នុង​ផ្លែឈើ​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ដែល​អាច​ជួយ​អ្នក​បំបាត់​ភាព​ស្រែក​ទឹក បំបាត់​ក្អក និង​ស្លេស្ម ជួយ​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន ប៉ូវ​ឈាម និង​ជួយ​ការពារ​សួត​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​

ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​
ប្រសិន​ជា​អ្នក​លើស​សម្ពាធ​ឈាម ហើយ​វា​ធ្វើឲ្យ​អ្នក​វិលមុខ ហឹង​ត្រចៀក អ្នក​អាច​តែងតែ​ញ៉ាំ​ផ្លែ​សាលី​នេះ​បាន នោះ​វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​ជា​មិនខានឡើយ​។​

ការពារ​ធ្មេញ​
នៅពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ឈើ​នេះ វា​នឹង​ជួយ​សម្អាត​ធ្មេញ​អ្នក​មិនឲ្យ​មាន​មេរោគ​នោះទេ វា​នឹង​ធ្វើឲ្យ​ធ្មេញ​អ្នក​មាន​លក្ខណៈ​ស្អាត ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ក្រពះ​អ្ន​កឲ្យរំលាយ​អាហារបាន​ល្អ​ដែរ​។​

បន្សាប​ស្រា​
នៅពេល​ដែល​អ្នក​ស្រវឹង វា​នឹង​ជួយ​បន្សាប​ជាតិ​ស្រា​អ្នក​បាន​ល្អ ហើយ​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យមាន​សុខភាព​ល្អ ដោយ​មិន​ឲ្យ​ជាតិ​សុ​រា​ទាំងនោះ​បំផ្លាញ​បាន​ឡើយ ហើយ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​បរិភោគ​ផ្អែម អ្នក​ក៏​អាច​ពិសារ​បាន​ដូចគ្នា នោះ​វា​នឹង​មិន​ធ្វើឲ្យ​អ្នក​ធាត់​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី24 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។