សន វិ​ជ្ជ​បុត្រ គ្រោង​បង្កើត​អង្គ​ការជួយ​សិស្ស​ក្រីក្រ​រៀន​ជំនាញ​

6 Videos

​ក្រៅពី​ទឹកចិត្ត​ជួយ​ជនទីទាល់ក្រ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ នៅពេលនេះ តារាចម្រៀង​របស់​ផលិតកម្ម អឹម លោក សន វិ​ជ្ជ​បុត្រ បាន​ប្រាប់​ពី​ប្រទេស​អូស្ត្រាលី​មក​ថា លោក​កំពុង​រៀបចំ​គម្រោង​បើក​ជា​អង្គការ​មួយ ដើម្បី​ជួយ​ដល់​សិស្ស​ក្រីក្រ​រៀន​ជំនាញ​ផ្សេងៗ​ទុកជា​ទ្រព្យ​ប្រចាំជីវិត ។គួរបញ្ជាក់​ផងដែរ​ថា នៅពេលនេះ​តារាចម្រៀង​លោក សន វិ​ជ្ជ​បុត្រ កំពុង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ដោយ​មិន​ទទួលយក​ថវិការ​ពី​អ្នកធានា​ឡើយ គឺ​ដើម្បី​រក​ការឧបត្ថម្ភ​ពី​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​មកជួយ​ដល់​និស្សិត​ក្រីក្រ​ចំនួន​បួនរូប ឱ្យ​ពួកគេ​បាន​សិក្សា​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ។

សន វិ​ជ្ជ​បុត្រ គ្រោង​បង្កើត​អង្គ​ការជួយ​សិស្ស​ក្រីក្រ​រៀន​ជំនាញ​

M88

សន វិ​ជ្ជ​បុត្រ គ្រោង​បង្កើត​អង្គ​ការជួយ​សិស្ស​ក្រីក្រ​រៀន​ជំនាញ​

ទន្ទឹមនឹង​ការបំពេញ​បេសកកម្ម​នេះ លោក សន វិ​ជ្ជ​បុត្រ បាន​ប្រាប់​មក​អ្នកយកព័ត៌មាន​«​ប្រជាប្រិយ​»​នៅ​ព្រឹក​មិញ​ថ្ងៃទី ២៣ ខែមីនា នេះ​ថា ពេលនេះ​ក្រៅពី​ការខិតខំ​សម្តែង​ឱ្យ​ទទួលបាន​ជោគជ័យ ព្រោះ​មាន​បងប្អូន​ខ្មែរ​ទិញ​សំបុត្រ​ទស្សនា​ពេញៗ​តុ លោក​ក៏បាន​ជួប​បងប្អូន​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាច្រើនរូប ពិភាក្សា​ពី​កម្មវិធី​សប្បុរសធម៌​ជួយ​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត ហើយ​ការជួបជុំ​នេះ​មាន​បងប្អូន​ខ្មែរ​ជាច្រើន​បានឱ្យ​មតិយោបល់​មក​លោ​កថា ឱ្យ​លោក​បើក​ជា​អង្គការ​មួយ ធ្វើ​គម្រោង​ជួយ​ដល់​សិស្ស​ក្រីក្រ​រៀន​ជំនាញ​ផ្សេងៗ ព្រោះ​ពួកគាត់​យល់ថា ការរៀន​ជំនាញ​ល្អ​សម្រាប់​យុវ​សិស្ស​ខ្មែរ​ដែល​ពុំមាន​លទ្ធភាព​រៀន​មហាវិទ្យាល័យ ដែល​អាចជួយ​ឱ្យ​ពួកគេ​មានចំណេះដឹង​ពិតប្រាកដ ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​ទៅ​ថ្ងៃ​អនាគត ។​

សន វិ​ជ្ជ​បុត្រ គ្រោង​បង្កើត​អង្គ​ការជួយ​សិស្ស​ក្រីក្រ​រៀន​ជំនាញ​

សន វិ​ជ្ជ​បុត្រ គ្រោង​បង្កើត​អង្គ​ការជួយ​សិស្ស​ក្រីក្រ​រៀន​ជំនាញ​

​លោក សន វិ​ជ្ជ​បុត្រ បាន​បន្តថា គម្រោង​បើក​អង្គការ​នេះ នៅពេល​លោក​វិល​មក​ស្រុក​ខ្មែរ​វិញ ក្រោយពេល​បុណ្យចូលឆ្នាំ​ខ្មែរ លោក​នឹង​ចាប់ផ្តើម​រៀបចំ​សំណុំ​ឯកសារ​សុំច្បាប់ បើក​អង្ក​ការ​នេះ ព្រោះ​គម្រោង​នេះ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​នៅក្រៅ​ស្រុក ហើយ​ក៏មាន​ប្រភព​អ្នកផ្តល់ជំនួយ​ខ្លះ​ហើយ​ដែរ ដូច្នេះហើយ​លោក​គិតថា គម្រោង​នេះ​នឹង​កើតចេញ​ជា​រូបរាង​នាពេល​ឆាប់ៗ​ខាងមុខនេះ​ជាក់​ជាមិនខាន​៕ តាន់ ចន្ថា​