កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ផ្តល់​ការភ្ញាក់ផ្អើល​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​

6 Videos


​ក្រោយពី​ឡើង​ឆាក​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជាមួយ​បទ «​សម្ល​សម្លក់​» មិនទាន់បាន​ប៉ុន្មាន​ផង នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក ព្រាប សុវត្ថិ ដែលជា​តារាចម្រៀង​លំដាប់​ប្រទេស បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​មួយទៀត ចំពោះ​តារាចម្រៀង​រួម​ទ្រនំ គឺ​អ្នកនាង ពេជ្រ សោភា និង លោក ដេវីដ ។​

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ  ផ្តល់​ការភ្ញាក់ផ្អើល​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​

M88


​ដោយសារតែ​បទ​ចម្រៀង​មួយ​បទ គឺ​បទ «​សម្ល​សម្លក់​» លោក ព្រាប សុវត្ថិ បាន​ថ្លែង​សរសើរ​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​គឺ អ្នកនាង ពេជ្រ សោភា និង លោក ដេវីដ ទៅលើ​ទឹកដៃ​តែង​និពន្ធ​ដ៏​អស្ចារ្យ និង ទឹកចិត្ត​ដ៏​ប្រពៃ ដែល​ចេះ​ចែករំលែក​ដល់​មិត្ត​រួម​អាជីព ក្នុងនាម​ជាតា​រា​ជ្រក​ក្រោម​ទ្រនំ​តែមួយ ។​

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ  ផ្តល់​ការភ្ញាក់ផ្អើល​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​

​គេ​កត់សម្គាល់ឃើញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ព្រាប សុវត្ថិ បាន​សរសេរ​រៀបរាប់​សរសើរ​ពី​តារា​ទាំងពីរ​ដួង​ខាងលើ ដោយបាន​បង្កប់​នូវ​ការ​អំណរគុណ និង ក្តីរំភើប ក្នុងនាម​មិត្ត​រួម​អាជីព និង ជា​អ្នកផ្តល់​តម្លៃ​គាំទ្រ​ដល់​សិល្បៈ​ខ្មែរ​ដូច្នេះ​ថា «​បទ​នេះ​គឺ​បទ «​សម្ល​សម្លក់​» ដែល​យើង​ធ្វើ​រួមគ្នា​ជាង​មួយអាទិត្យ​នេះ ហើយ​និពន្ធ​បទ​ភ្លេង​ដោយ​ប្អូន Devith ។

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ  ផ្តល់​ការភ្ញាក់ផ្អើល​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​

ហើយក៏​អរគុណ​ប្អូន​ទាំងពីរ​ដែល​ផ្តល់​កិត្តិយស​ឱ្យ​បង យើងទាំងអស់គ្នា​ក៏មាន​កិត្តិយស យើង​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយគ្នា យើង​ផ្តល់​កិត្តិយស​ឱ្យ​គ្នា​ទៅវិញទៅមក គឺជា​ការ​មួយ​ដែល​គោរព​គ្នា​ដោយ​ពិតប្រាកដ ។ អ្នកណា​ដែល​ល្អ​ក៏​យើង​ទទួលយក អ្នកណា​ដែល​មិនល្អ​យើង​បោះបង់​ហើយ​រើសយក​សេចក្តី​ល្អ​សម្រាប់​ខ្លួន​យើង​ដែល​យើង​ពេញចិត្ត ។ អរគុណ​ដល់​បងប្អូន​ដែល​គាំទ្រ​សិល្បៈ​ខ្មែរ​» ។​

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ  ផ្តល់​ការភ្ញាក់ផ្អើល​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​

​នេះ​ពិតជា​សន្តាន​ចិត្ត​មួយ​ដ៏​ល្អ​ថ្លៃថ្លា​របស់​តារាចម្រៀង​រួម​ទ្រនំ​ដែល​តែងតែ​ចេះ​ជួយ​គ្នា ចែករំលែក​គ្នា បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ចន្លោះ​ខ្វះខាត ដោយ​មិន​ប្រកាន់​ពី​ភាពល្បីល្បាញ​របស់ខ្លួន ។ ការចេះ​ចែករំលែក និង ការគោរព​គ្នា ព្រមទាំង​ផ្តល់​កិត្តិយស​ឱ្យ​គ្នា​ទៅវិញទៅមក​នេះ គឺ​ស័ក្តិសម​នឹង​ពាក្យ​មួយ​ឃ្លា​ដែល​គេ​តែង​និយាយថា «​វប្បធម៌​នៃ​ការចែករំលែក​» មែន ៕ សាកល​

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ  ផ្តល់​ការភ្ញាក់ផ្អើល​ដល់​តារាចម្រៀង​រួម​ទ្រនំ​ពីរ​ដួង​