តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

6 Videos


​ក្រោយពី​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ កាលពី​សប្តាហ៍​មុន លោក Nicky Wu បានបង្ហាញ​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់ខ្លួន​ជូនទៅ Cecilia Liu រហូត​នាង​ហូរ​ទឹកភ្នែក ។ អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​នៅ​ឆ្នាំ ២០១៣ ហើយ​ពេលនេះ អ្នក​ទាំងពីរ​បាន​ប្រែ​ឈ្មោះ​ពី​មិត្ត​ប្រុស មិត្តស្រី ទៅជា​គូ​ស្វាមីភរិយា តែ​យ៉ាងណាក្តី តើ​អ្នកដឹង​ទេ​ថា មុននឹង​ទាក់ទង Cecilia លោក Nicky ធ្លាប់​ទាក់ទង​តារា​ស្រី​ល្បីឈ្មោះ ៥ នាក់​ផ្សេងទៀត ។​

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

M88


១/ You You ៖ លោក Nicky បានចាប់ផ្តើម​មាន​អ្នក​ស្គាល់​នៅ​ឆ្នាំ ១៩៨៩ បន្ទាប់ពី​លោក​ក្លាយជា​សមាជិក​ក្រុម Little Tigers ដែលមាន​សមាជិក ៣ នាក់​គឺ​លោក Nicky, លោក Alec Su និង លោក Julian Chen ។ ស្របពេល​មួយ​ដែល​លោក Nicky ថត​ចម្រៀង​រួមគ្នា​នឹង​ក្រុម​ចម្រៀង​នារី​ផ្សេង​មួយទៀត​ដែលមាន​ឈ្មោះថា You Huan Dui លោក​បាន​លួចលាក់​មាន​ស្នេហា​ជាមួយនឹង​សមាជិក​នារី​ក្នុង​ក្រុម​នោះ​ដែលមាន​ឈ្មោះថា You You ។​

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

២/ Vivian Hsu ៖ នៅ​ឆ្នាំ ១៩៩១ លោក Nicky បាន​ទាក់ទង​នាង Vivian បាន​រយៈពេល​ពីរ​ឆ្នាំ ។ Vivian បាន​ប្រាប់ថា លោក Nicky គឺជា​ស្នេហា​ដំបូង​របស់​នាង តែ​ក្រោយមក​អ្នក​ទាំងពីរ​ក៏បាន​បែក​គ្នា បន្ទាប់ពី​លោក Nicky ប្រាប់ថា គ្រួសារ​លោក​មិន​ពេញ​ចិត្តនឹង​ទំនាក់ទំនង​ស្នេហា​មួយ​នេះ ។​

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

៣/ Charlie Yeung ៖ នៅ​ឆ្នាំ ១៩៩៤ លោក Nicky និង នាង Charlie ត្រូវបាន​គេ​ដឹងថា មាន​ស្នេហា​អាថ៌កំបាំង​ជាមួយគ្នា តែ​គ្មាន​នរណា​ចេញមុខ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ទេ តែ​គេ​ជឿជាក់ថា​អ្នក​ទាំងពីរ​ពិត​ជាមាន​ស្នេហា​ជាមួយគ្នា ព្រោះតែ​ភាពជិតស្និទ្ធ​លើសពី​មិត្តភក្តិ ក្រៅពី​ម៉ោង​ការងារ ។​

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

៤/ Ada Choi ៖ អ្នក​ទាំងពីរ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៅវិញទៅមក ក្រោយ​ថត​រឿង​ជាមួយគ្នា​កាលពី​ឆ្នាំ ១៩៩៩ ។ ព្រោះ​តែមាន​ភាពដូចគ្នា​ជាច្រើន អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​បាន​រយៈពេល​បី​ឆ្នាំ តែ​ក្រោយមក​ក៏​បែកបាក់​គ្នា ដែល​គេ​ជឿថា អាចមកពី​ម្តាយ​នាង Ada ។​

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

៥/ Ma Yashu ៖ នៅ​ឆ្នាំ ២០០១ លោក Nicky បាន​ជួប​នាង Yashu ជា​លើកដំបូង​ក្នុង​រឿង​ដែល​ត្រូវ​ថត​ជាមួយគ្នា ។ អ្នក​ទាំងពីរ​ពិតជា​ស្រឡាញ់គ្នា​ខ្លាំងណាស់ ក្រោយពី​ទាក់ទង​គ្នា​អស់​រយៈពេល ៥ ឆ្នាំ ហើយ​ក្រោយមក​អ្នក​ទាំងពីរ​ក៏បាន​ឈាន​ជើង​ចូល​ជីវិត​អាពាហ៍ពិពាហ៍​ផងដែរ​នៅ​ឆ្នាំ ២០០៦ តែ​ក្រោយមក​អ្នក​ទាំងពីរ​ក៏​លែងលះគ្នា​វិញ​នៅ​ឆ្នាំ ២០០៩ ព្រោះ​តែមាន​ពេលវេលា​តិចតួច​ឲ្យ​គ្នា ៕

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

តារា​ស្រី ៦ រូប ដែល​ជំពាក់ជំពិន​ស្នេហា​ជាមួយ នី​គី អ៊ូ​

​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)