គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

ស្វែង​រក​ដៃ​គូ​ដ៏​ត្រឹម​ត្រូវ​ម្នាក់​គឺ​​ដូច​ជា​នាំ​យក​នូវ​សុភមង្គល​​ចូល​ទៅ​ក្នុង​​​ជីវិត​រស់​នៅ​​និង​ការងារ​របស់​អ្នក​ដែរ។ យោង​តាម​Forbes Magazine ២០១៣​បាន​បង្ហាញ​អំពី​តារាង​ចំណាត់ថ្នាក់​គូ​ស្នេហ៍​ទាំង​១០​​ដែល​មាន​​ឥទ្ធិពល​​ជាង​គេក្នុងលោក​រួម​មាន៖

១) Michelleនិង​ Barack Obama ៖ ៦៧%​នៃ​ប្រជាជន​អាមេរិក​​បង្ហាញ​ថា​​លោក​ស្រី​មាន​ភាព​ល្បីល្បាញ​ជាង​ស្វាមី​របស់​ខ្លួន​។ លោក​ប្រធានាធិបតី​ពុំ​ដែល​មាន​ភាព​ខ្មាស​អៀន​ក្នុង​ការ​​បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​គាត់​ទៅ​កាន់​ភរិយា​ជា​ទី​ស្រលាញ់​នោះ​ទេ។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

២) Melinsa Gates និង​Bill Gates៖ លោក​ត្រូវ​បាន​ស្គាល់​ថា​ជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​​បំផុត​ក្នុង​ពិភពលោក​។ លោក​និង​ភរិយា​ឈ្មោះ​Melinda តែង​មាន​ចិត្ត​សប្បុរស​បរិច្ចាគ​ថវិកា រហូត​ដល់​ទៅ៣,៤ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​សហគមន៍​ក្រីក្រ​។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៣) Jay-Z និង​Beyonce៖ នេះ​គឺ​ជា​គូ​ស្នេហ៍​តារា​ចម្រៀង​ដំបូង​គេ​របស់​​សហរដ្ឋអាមេរិក។ Beyonce ក៏​បាន​ទទួល​កិត្តិយស​ច្រៀង​ចម្រៀង​ជាតិ​នៅ​​ចំ​ថ្ងៃ​​ដែល​ប្រធានាធិបតី​Obama ឡើង​កាន់​អំណាច​ផង​ដែរ។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៤) Xi Jinping និង Peng Liyuan ៖ អ្នក​ស្រី​ Peng Liyuan គឺ​ជា​ប្រពន្ធ​ទី​២​របស់​ប្រធានាធិបតី​ប្រទេស​ចិន​លោក​ Xi Jinping ។ លោក​ស្រី​មាន​ភាព​ស៊ីវិល័យ​មិន​អន់​ជាង​ប្រពន្ធ​ដើម​របស់​លោក​​ប៉ុន្មាន​ដែរ។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៥) Angelina Jolie និង​Brad Pitt​៖ ពួក​គេ​ទាំង​ពីរ​​ជា​តារា​ហូលីវូដ​ ដែល​ជោគជ័យ​​​ខ្លាំង​បំផុត។​ ហើយ​ក៏​បាន​ទទួល​យក​កូន​កំព្រា​​ជនជាតិ​កម្ពុជា​ម្នាក់​ដែរ​ឈ្មោះ​ថា​Maddox Chivan Jolie-Pitt​មក​ធ្វើ​ជា​កូន​ចិញ្ចឹម​​។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៦) Portia de Rossi និង​Ellen DeGeneres៖​ អ្នក​ទាំង​​២​​​នេះ​បាន​រៀប​មង្គល​ការ​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​​​២០០៨។​ Ellen Degeneres គឺ​ជា​អ្នក​ដឹក​នាំ​កម្មវិធីThe Ellen Show ដ៏​ល្បី​នៅ​សហរដ្ឋអាមេរិក។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៧) Marissa Mayer និង​Zachary Bogue ៖ លោក​Mayer ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Yahoo។ ពួក​គេ​ទាំង​២​អ្នក​បាន​រៀប​មង្គល​ការ​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​២០០៩។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៨) ​ Hillary​និង​ Bill Clinton ៖ អ្នក​ទាំង​ពីរ​នេះ​គឺ​ជា​គូ​ស្នេហ៍​ដែល​ប្រឡូក​ក្នុង​នយោបាយ​សហរដ្ឋអាមេរិក​ដូច​គ្នា។ ចំណង​គូ​ស្នេហ៍​អ្នក​ទាំង​២​នេះ​គឺ​មាន​រយៈ​ពេល​៤០ឆ្នាំ​រួច​មក​ហើយ។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

៩) Gerard Pique​និង Shakira ៖ តារា​ចម្រៀង​សញ្ជាតិ​កូឡុំប៊ី​​ដ៏​ល្បី​អ្នក​នាង​Shakira និង​តារា​បាល់ទាត់​សញ្ជាតិ​អេស្ប៉ាញ​លោក​Pique ​មួយ​គូ​នេះ​បាន​រៀប​មង្គល​ការ​ក្នុង​ឆ្នាំ​២០១០។ បច្ចុប្បន្ន​ពួក​គេ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះPique Mebarak ។

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

១០) Patrizio Bertelli និង​Miuccia Prada ៖ អ្នក​ទាំង​២​នេះ​គឺ​ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នក​បង្កើត​ឈ្មោះ​យីហោ​ដ៏​ល្បី​មួយ​ឈ្មោះ​ថា​Prada។ ពួក​គេ​ទាំង​២​នាក់​នេះ​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់​ទៅ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក៕

គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ

ប្រភព៖ bizkhmer

  • គូ​ស្នេហ៍​ទាំង​១០ ​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​​​​​បំផុតក្នុងលោក ក្នុងនោះក៏មានលោក អូបាម៉ា និង​ ភរិយាផងដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: