ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

ពេល​ខ្លះ​ ក្នុង​ទំនាក់​ទំនង​ស្នេហា​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​​អាច​បង្កើត​ទៅ​ជា​ការ​យល់​ច្រឡំ បញ្ហា​ស្មុគ​ស្មាញ​​ដែល​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​អោយ​ដាច់​ស្រឡះ។អត្ថបទ​នេះ​ ពួក​យើង​នឹង​ចែក​រំលែក​លោក​អ្នក​នូវ​​ពាក្យ​ពេចន៍​ខុស​ពី​ចិត្ត​មួយ​ចំនួន​របស់​នារី​ៗ​ភាគ​ច្រើន​បំផុត ដែល​តែង​តែ​ធ្វើ​អោយ​បុរស​ៗ​យល់​ច្រឡំ។ មនុស្ស​ស្រី​ចូល​ចិត្ត​ណាស់​ខាង​និយាយ​មាត់​ផ្សេង​ចិត្ត​ផ្សេង ដែល​គោល​បំណង​ចង់​អោយ​គេ​លួង។

នារី​ៗ​ចូលចិត្ត​និយាយ​បញ្ឆិត​បញ្ឆៀង​ក្នុង​គោល​បំណង​ចង់​អោយ​បុរស​ជា​ដៃ​គូ​យល់​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​នាង​ពិត​ប្រាកដ​។ នាង​មិន​ចូល​ចិត្ត​ការ​និយាយ​ចំៗ​ពី​ក្នុង​ចិត្ត​របស់​នាង​ឡើយ។ ជួនកាល​បើ​នាង​និយាយ​ថា​ “No” មាន​ន័យ​ថា​ “Yes” ឯ​ពេល​ខ្លះ “Yes” បែរ​ជា​មាន​ន័យ​ថា “No” វិញ។​ វា​ពិត​ជា​ពិបាក​យល់​មែន​ទែន។ បុរស​ៗ​ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​បន្តិច​ៗ​បាន​បាន។

ចង់​ដឹង​ថា​ពាក្យ​ពេចន៍​ខុស​ពី​ចិត្ត​របស់​នាង​មាន​ភាព​រញ៉េរញ៉ៃ​យ៉ាង​ណា​នោះ ចូរ​បន្ត​អាន​អត្ថបទ​នេះ​ដូច​ត​ទៅ។ ពួក​យើង​ប្រាកដ​ថា​លោក​អ្នក​នឹង​យល់​ស្រប​​នឹង​ពាក្យ​សម្ដី​ទាំង​នោះ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ប្រហែល​ជួប​ប្រ​ទះ​វា​សឹង​រៀង​រាល់​ថ្ងៃ​ទៀត​ផង។

១. ចង់​ទៅ​ណា​ក៏​ទៅ​ទៅ

 

សូម​បុរស​ៗ​កុំ​គិត​អោយ​សោះ​ថា​ នេះ​ជា​ការ​អនុញ្ញាត​របស់​នាង​។ នេះ​គឺ​ជា​ភាព​រឹងរូស​របស់​នាង​ដើម្បី​ចង់​ដឹង​ថា​អ្នក​ផ្គើន​នាង​ដោយ​ការ​ទុក​នាង​ចោល លែង​រវល់​ជាមួយ​នាង​ឬ​ក៏​អត់​តែ​ប៉ុណ្ណោះ​។​ ម៉្យាង​ទៀត​ ប្រសិន​បើ​នាង​និយាយ​ថា “Yes” ជួន​កាល​នាង​ចង់​មាន​ន័យ​ថា “​NO”​។ ម្ល៉ោះ​ហើយ​ បុរស​ឆ្លាត​ទាំង​ឡាយ​តែង​តែ​ដឹង​ពី​អត្ថន័យ​ពិត​ប្រាកដ​របស់​នាង​។

. តាម​ចិត្ត

ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

លោក​អ្នក​ជឿ​ចុះ​ថា​នាង​កុំ​តែ​ម៉ូវ​ក្នុង​ចិត្ត ហើយ​ព្យាយាម​សម្រប​តាម​អ្នក​ទាំង​ដែល​ខ្លួន​នាង​មិន​ចង់។​នាង​ព្យាយាម​ធ្វើ​ជា​ចិត្ត​ល្អ ហើយ​អោយ​អ្នក​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ តែ​នៅ​ពេល​ដែល​អ្នក​ធ្វើ​មែន នាង​ក៏​កាន់​តែ​ខឹង​ខ្លាំង​ឡើង​។ ចូរ​ប្រយ័ត្ន​អោយ​បាន​ច្រើន!

.​ មិន​អី​ទេ

ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

បន្ទាប់​សង្គ្រាម​មួយ​យ៉ាង​ក្ដៅ​គគុក​រវាង​អ្នក​ទាំង​ពីរ​បាន​កើត​ឡើង ឬ​ក៏​មាន​រឿង​អ្វី​មោហ៍បាំង​ក្នុង​ចិត្ត ហើយ​នាង​និយាយ​ពាក្យ​នេះ​ លោក​អ្នក​ត្រៀម​ខ្លួន​អោយ​ហើយ​ទៅ។ ចាំ​ថា​​មនុស្ស​ស្រី​មាត់​រឹង​តែ​ចិត្ត​ទន់។ នាង​ខឹង​ នាង​អន់​ចិត្ត​ពិតមែន​ តែ​ចិត្ត​នាង​មិន​ដែល​ចង់​ឃ្លាត​ពី​អ្នក​​ឡើយ នាង​តែង​រង់​ចាំ​អ្នក​ខល​មក​ ឬ​ផ្ញើ​សារ​មក​លួង​នាង​ជានិច្ច។

. មាន​ស្ដាប់​ខ្ញុំ​និយាយ​អត់?

ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

នៅ​ពេល​ដែល​លោក​អ្នក​លឺ​នាង​ចោទ​ជា​សំណួរ​មួយ​នេះ ចូរ​ប្រុង​ប្រៀប​ស្ដាប់​អ្វី​ដែល​នាង​និយាយ​អោយ​ល្អ​បំផុត​។ យក​ចិត្ត​ទុក​ដាក់​រាល់​ពាក្យ​សម្ដី​របស់​នាង​ពេល​មាន​រឿង​និយាយ​គ្នា​ម្ដង​ៗ កុំ​ធ្វើ​ព្រងើយ​កន្តើយ​។

. ស្រេច​តែ​បង​ទេ

ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

វា​គឺ​ការ​​និយាយ​ផ្ទុយ​ពី​ចិត្ត​១០០%​តែ​ម្ដង។ បើ​នាង​អោយ​អ្នក​ទៅ ចូរ​កុំ​ទៅ​អោយ​សោះ! បើ​នាង​ថា​ម៉េច​ក៏​បាន ស្រេច​តែ​បង​តើ! ចូរ​សួរ​យោបល់​នាង​ភ្លាម!​ ចូរ​ប្រើ​ភាព​ឈ្លាសវៃ​របស់​អ្នក!

. ៥​នាទី​ទៀត​ទៅ​ដល់​ហើយ

ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

នៅ​ពេល​ដែល​នាង​ថា​៥​នាទី​ទៀត​ទៅ​ដល់ ត្រៀម​ខ្លួន​អង្គុយ​ញ៉ាំ​ទឹក​តែ​សិន​ទៅ។

. អរគុណ​ច្រើន​

ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ

មួយ​ឃ្លា​នេះ​តែង​ត្រូវ​បាន​ប្រើ​នៅ​ពេល​ដែល​នាង​ដល់​ចិត្ត​ឬ​ឆ្អែត​ចិត្ត​ខ្លាំង​ដោយ​ប្រការ​ណាមួយ។ កុំ​ត្រេកអរ​អោយ​សោះ​ពេល​លឺ​ពាក្យ​នេះ។

តើ​ពាក្យ​ណា​ខ្លះ​ដែល​មិត្ត​ស្រី​របស់​លោក​អ្នក​តែង​ប្រើ​ជាមួយ​នឹង​អ្នក​? ចែក​រំលែក​អោយ​នាង​ដឹង​ផង!

 

ប្រភពៈ boldsky

ដោយៈ Gemini Fleta

  • ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​នារី​ៗ​តែង​និយាយ​អោយ​បុរស​ៗ​យល់​ច្រឡំ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កីឡា
Tags: