គន្លឹះ​ដ៏​ល្អ​បំផុតទាំង៧យ៉ាង ​ដែលជួយឲ្យអ្នកអាចផ្តាច់​​បារីបានយ៉ាងមានប្រសិទ្ធភាព

ដើម្បី​បញ្ឈប់​អ្វី​ដែល​យើង​ទម្លាប់​ធ្វើ​ឬ​ញៀន​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ជា​ទី​បំផុត តែ​ប្រសិនបើ​អ្នក​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ហើយ​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ​ អ្នក​ប្រាកដ​ជា​អាច​ធ្វើ​បាន។ ខាងក្រោម​នេះ​គឺ​ជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ទាំង​៧​ដែល​អ្នក​គួរ​តែ​អនុវត្ត​តាម​បើ​សិន​ជា​អ្នក​ចង់​បញ្ឈប់​ការ​ជក់​បារី៖

១) ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​ច្បាស់លាស់៖ អ្នក​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​ហើយ​ត្រូវ​តែ​ពង្រឹង​និង​ឃាត់​ខ្លួន​ឯង​ឲ្យ​បាន​ផង​ដែរ តាមរយៈការតាំងចិត្ត និង ការសម្រេចចិត្តយ៉ាងមុតមាំរបស់អ្នក។

២) ពិនិត្យ​មើល​ទម្លាប់​ជក់​បារី​របស់​អ្នក៖ អ្នក​គួរ​តែ​សង្កេត​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​មុន​ថា​អ្នក​ចូលចិត្ត​ជក់​បារី​នៅ​ពេល​អ្នក​ពិសា​អាហារ​រួច​ឬ​ក៏​យ៉ាង​ណា។ ការដឹងច្បាស់អំពីពេលវេលា ដែលអ្នកតែងជក់បារីច្រើនជាងគេនោះ អាចជួយឲ្យអ្នករៀបចំផែនការមួយច្បាស់លាស់។

៣) រៀប​គម្រោង៖ អ្នក​គួរ​តែ​រៀប​គម្រោង​ឲ្យ​បាន​ជាក់លាក់​ ហើយ​ក៏​ត្រូវ​តែ​ពិនិត្យ​ដែល​ថា​អ្នក​នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​បែប​ណា។

៤) ប្រាប់​អ្នក​​ជុំវិញ​ខ្លួន​របស់​អ្នក​ឲ្យ​បាន​ដឹង​៖ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ល្អ​ព្រោះ​ថា​ពួកគេ​នឹង​ជួយ​រំលឹក​អ្នក​នៅ​ពេល​ដែល​អ្នក​ភ្លេច​ខ្លួន​ម្ដងៗ​ហើយ​ពួកគេ​ក៏​អាច​ក្លាយ​ជា​ទី​ប្រឹក្សា​ដ៏​ល្អ​សម្រាប់​អ្នក​ផង​ដែរ។

៥) ព្យាយាម​នៅ​ជាមួយ​បរិយាកាស​ដែល​គ្មាន​ផ្សែង​បារី៖ អ្នក​មិន​គួរ​នៅ​ជិត​មនុស្ស​ដែល​ជក់​បារី​ច្រើន​ពេក​នោះ​ទេ​ដែល​អ្នក​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​ចង់​ជក់​បារី​ម្ដង​ទៀត។

៦) ធ្វើ​ការ​ជំនួស៖​ អ្នក​គួរ​តែ​យក​ពេល​វេលា​ដែល​អ្នក​ទំនេរ​យក​ទៅ​ធ្វើ​ការ​ហាត់​ប្រាណ ជួបជុំ​មិត្តភ័ក្ដិ និង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចូលចិត្ត​ធ្វើ​ជាដើម​ហើយ​និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

៧) ហាម​ចុះចាញ់​ជា​ដាច់ខាត៖ អ្នក​ត្រូវ​តែ​ចងចាំ​ទុក​ថា​គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ថា​វា​អាច​ពិបាក​នៅ​ពេល​ដំបូង​តែ​អ្នក​ប្រាកដ​ជា​អាច​ធ្វើ​បាន៕

ប្រភព៖ bizkhmer

  • គន្លឹះ​ដ៏​ល្អ​បំផុតទាំង៧យ៉ាង ​ដែលជួយឲ្យអ្នកអាចផ្តាច់​​បារីបានយ៉ាងមានប្រសិទ្ធភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សុខភាព
Tags: