អតីតកីឡាកក្លឹប Real Madrid លោក Julio Baptista ចូលរួមលេងឲ្យក្លឹប Orlando City របស់អាម៉េរិក

រីអូដេហ្សិនណែរូ៖ អតីតកីឡាករក្លឹប Real Madrid និង កីឡាករជម្រើសជាតិប្រេស៊ីល លោក Julio Baptista  បានចូលរួមលេងជាមួយនឹងក្លឹប Orlando City ស្ថិតក្នុងក្របខណ្ឌ Major League Soccer ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ ចុះផ្សាយ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា Julio Baptista អាយុ៣៤ឆ្នាំ បានចាកចេញពីក្លឹប Cruzeiro កាលពីខែធ្នូឆ្នាំទៅ ។

ក្លឹប Orlando City បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា «Julio Baptista  គឺជាកីឡាករខ្លាំង  ទាំងរាងកាយ និងយុទ្ធសាស្ត្រលេង »។

ក្លឹបខាងលើបានបន្តថា «យើងពិតជាមានភាព សប្បាយរីករាយ ខ្លាំងណាស់ ដែលគាត់មកហ្វឹកហាត់ ជាមួយនឹងយើង កាលពីដើមខែនេះ »។

កីឡាករ Julio Baptista  រកបាន ១៦៣គ្រាប់ ក្នុងចំណោម ៥២៦ប្រកួត និងធ្លាប់លេង តំណាងឲ្យជាតិបាន ៤៥ដង និងរកគ្រាប់បាល់ចំនួន ៨គ្រាប់៕

អតីតកីឡាកក្លឹប Real Madrid លោក Julio Baptista ចូលរួមលេងឲ្យក្លឹប Orlando City របស់អាម៉េរិក