អត្តពលិក វាយសីទទួលបាន មេដាយ៥គ្រឿង ការប្រកួត Mekong នៅថៃ

ភ្នំពេញ៖ព្រឹត្តិការណ៍ នៃការប្រកួត Mekong good will Games ខេត្តឈៀងរ៉ៃ ប្រទេសថៃ នាព្រឹកថ្ងៃ២៤ ខែ មីនា ឆ្នាំ២០១៦ លោក ជាម សុភាអគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយសី កម្ពុជាបានរាយការណ៍ ពីខេត្តឈៀងរ៉ៃ ថា កីឡាករ-កីឡាការិនីវាយសីកម្ពុជា ទទួលបានមេដាយមាស ចំនួន ៣ គ្រឿង និងមេដាយប្រាក់១គ្រឿង ហើយសម្មិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែង របស់លោក លី កុសល ប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា។    

អគ្គលេខាធិការ បានបន្តថា កីឡាការិនីវាយសីកម្ពុជាកែវ ពេជ្រឆរ៉ាវី ទទួលបានមេដាយមាស១គ្រឿង ក្នុងប្រភេទវិញ្ញាសាវាយទោលនារី ដោយកីឡាការិនីរូបនេះ បានយកឈ្នះ ប្រទេសចិន ,ថៃ និងប្រទេសឡាវ។ ដោយឡែកកីឡាករវាយសី ទេព ច័ន្ទម៉ារ៉ា ក្នុងប្រភេទវិញ្ញាសា វាយទោលបុរស ក៏ទទួលមេដាយមាស មួយគ្រឿងដែរ ដោយសារតែរូបគេ បានយកឈ្នះ ចិន ឡាវ ភូមា និងម្ចាស់ផ្ទះ (ថៃ) ។

ចំពោះក្នុងប្រភេទវិញ្ញាសា វាយគូបុរស៖កីឡាករ វ៉ាន់ សៅមុន្នី និងកីឡាករ ចេង ភារុំ ទទួលបានមេដាយមាស១គ្រឿង ,ក្នុងប្រភេទវិញ្ញាសាវាយគូនារី៖កីឡាការិនី លឹម គឹមហួយនិងកីឡាការិនី ឈួន ឆ័យរីទទួលបានមេដាយប្រាក់១គ្រឿង និងក្នុងប្រភេទវិញ្ញាសាវាយ គូនារី-បុរស៖កីឡាករ យ៉ាន កុសល និងកីឡាការិនី អ៊ុង វលក្ខទេវី ទទួលបានមេដាយ ប្រាក់១គ្រឿង។

ចំណែកវិញ្ញាសា ប៉េតង់ប្រកួតចប់អស់ហើយ ទទួលបានមេដាយសរុបចំនួន ៥គ្រឿង៖ ក្នុងប្រភេទវិញ្ញាសាវាយគូចម្រុះ៖ ទទួលបានមេដាយមាស មួយគ្រឿង,ទទួលបាន មេដាយប្រាក់ មួយគ្រឿង និងទទួលបានមេដាយ សំរិទ្ធមួយគ្រឿង រីឯក្នុងប្រភេទវិញ្ញាសា វាយ៣ទល់៣បុរស៖ ទទួលបានមេដាយមាស មួយគ្រឿង និងក្នុងប្រភេទ វិញ្ញាសាវាយ ៣ទល់៣នារី ទទួលបានមេដាយ សំរិទ្ធមួយគ្រឿង។

សម្រាប់បាល់ទាត់ ទទួលបានមេដាយមាស មួយគ្រឿងដែរ៖ ស្មើ ថៃ ៣ទល់៣, ឈ្នះមីយ៉ាន់ម៉ា៧ទល់០ និងចុងក្រោយ ឈ្នះឡាវ៥ទល់១៕