អត្ថប្រយោជន៍ នៃការញ៉ាំផ្លែសាវម៉ាវ

ផ្លែសាវម៉ាវ គឺជាផ្លែឈើដ៏មាន ឱជារសមួយ ក្នុងស្រុកខ្មែរយើង ហើយវាក៏ត្រូ វបានគេចាត់ទុកថា ជាផ្លែឈើលំដាប់ខ្ពស់មួយ សម្រាប់មនុស្សគ្រប់ ស្រទាប់វណ្ណៈផងដែរ។ យ៉ាងណាមិញ យើងកម្រដឹងអំពី អត្ថប្រយោជន៍របស់វា ចំពោះសុខភាពណាស់ ដូច្នេះហើយ សូមតាមដានដូច ខាងក្រោមនេះ ៖

ជាប្រភពនៃជាតិដែកផ្លែសាវម៉ាវ  គឺជាប្រភពនៃ ជាតិដែកដ៏ល្អមួយ ដែលអាច ជួយកែ សម្រួល ចំនួនអុកស៊ីសែន ក្នុងរាងកាយយើង។ ជាតិដែក គឺជាសមាសធាតុដ៏សំខាន់ សម្រាប់រាងកាយមនុស្ស។ វាដើរតួនាទីមួយ ក្នុងអេម៉ូគ្លូប៊ីន ដើម្បីដឹកជញ្ជូនអុកស៊ីសែន។ កង្វះជាតិដែក អាចបណ្តាលឲ្យកើត ជំងឺកង្វះគ្រាប់ឈាម ដែលជាហេតុបង្កជាការសន្លប់ និងវិលមុខធ្ងន់ធ្ងរបាន។

ជួយបង្កើតថាមពល ផ្លែឈើមួយ នេះ សម្បូរជាងគេ គឺកាបូអ៊ីដ្រាត និងប្រូតេអ៊ីន ដែលអាចផ្តល់ជា ការបង្កើន ថាមពលដល់ មនុស្សយើងបាន។ ជាតិទឹកដ៏ខ្ពស់ របស់ផ្លែឈើនេះ ក៏ជួយបំបាត់អាការ ស្រេកទឹក និងអស់កម្លាំងផងដែរ។

ពង្រឹងដល់សុខភាពឆ្អឹងផ្លែសាវម៉ាវ សម្បូរទៅដោយ ជាតិផូស្វ័រ កាល់ស្យូម និងជាតិដែក។ វាក៏ជួយពង្រឹងដល់សុខភាព ឆ្អឹងមនុស្សយើងដែរ។ កាលណាឆ្អឹង មានសុខភាពល្អហើយ ដូច្នេះវា នឹងកាត់បន្ថយ ការបាក់បែក និងជំងឺឆ្អឹងបានយ៉ាងអស្ចារ្យ។

សម្បូរជាតិសរសៃ
ផ្លែសាវម៉ាវ មានកាឡូរីទាប និងជាតិសរសៃខ្ពស់។ ដូច្នេះ វានឹងងាយធ្វើឲ្យឆ្អែតបានយូរ និងគ្រប់គ្រងការឃ្លានខុសធម្មតា ព្រមទាំងសម្រកទម្ងនបាន់ទៀត។

ច្រោះជាតិពុលពីក្នុងតម្រងនោម
ជាតិផូស្វ័ររបស់ផ្លែសាវម៉ាវ ក៏មានប្រយោជន៍ក្នុងការបញ្ចេញចោល កាកសំណល់ពីក្នុងតម្រងនោមបានដែរ។ ក្រៅពីនេះ វាក៏មានតួនាទីសំខាន់ ជាច្រើនទៀតដូចជា ជួសជុល សាងសង់ និងថែរក្សាសុខភាពកោសិកា និងជាលិកា។

ស្បែកកាន់តែស្រស់ស្អាត
ផ្លែសាវម៉ាវ ជួយផ្គត់ផ្គង់ជាតិទឹក ដល់ស្បែកកាន់តែល្អ និងធ្វើឲ្យវាមានសភាពទន់រលោងទៀតផង។ នេះដោយសារតែ សាវម៉ាវមានជាតិទឹកច្រើន៕

អត្ថប្រយោជន៍ នៃការញ៉ាំផ្លែសាវម៉ាវ

ដោយ៖http://www.health.com.kh/