Barca របួស​ខ្សែ​បម្រើ​អស់​៣​នាក់ ជា​កង្វល់​ធំ​ ​មុន​ប៉ះ​ Real

ខ្សែ​បម្រើ​កណ្ដាល​​ឆ្នើម​៣​នាក់​របស់​ក្រុម​ FC Barcelona ​មាន Andres Iniesta, Sergio Busquets ​និង​ Ivan Rakitic ដែល​ត្រៀម​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​នោះ បាន​ជួប​បញ្ហា​របួស​ទាំង​អស់​ ដែល​នេះ​អាច​ជា​កង្វល់​ធំ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ មុន​ប៉ះ​គូ​ប្រជែង​ធំ Real Madrid នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​ក្រោយ។

 

Barca របួស​ខ្សែ​បម្រើ​អស់​៣​នាក់ ជា​កង្វល់​ធំ​ ​មុន​ប៉ះ​ Real

Sergio Busquets

 

បើ​តាម​ Mundo Deportivo បាន​ឲ្យ​ដឹង​ថា Busquets មិន​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ក្នុង​ប្រកួត​មិត្តភាព​ប៉ះ​អ៊ីតាលី និង​រ៉ូម៉ានី​បាន​ទេ ដោយសារ​របួស​បាក់​ម្រាម​ដៃ​ស្ដាំ និង​បាន​វិល​ត្រឡប់​ទៅ​ក្លឹប​ Barcelona វិញ​​ហើយ​ ដើម្បី​ព្យាបាល។

 

Barca របួស​ខ្សែ​បម្រើ​អស់​៣​នាក់ ជា​កង្វល់​ធំ​ ​មុន​ប៉ះ​ Real

Andres Iniesta

 

រីឯ​ Iniesta ​គ្រូ​បង្វឹក​អេស្ប៉ាញ​លោក​ Vicente del Bosque ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ប្រធាន​ក្រុម​ Barca រូប​នេះ មាន​បញ្ហា​របួស​សាច់​ដុំ​បន្តិច​បន្តួច ហើយ​អាច​នឹង​អវត្តមាន​ពី​ក្រុម​ជម្រើស​ជាតិ​ប្រកួត​ប៉ះ​អ៊ីតាលី​នៅ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ។

 

Barca របួស​ខ្សែ​បម្រើ​អស់​៣​នាក់ ជា​កង្វល់​ធំ​ ​មុន​ប៉ះ​ Real

Ivan Rakitic

 

ចំណែក​ឯ​ខ្សែ​បម្រើ​ Rakitic គ្រូ​បង្វឹក​ជម្រើស​ជាតិ​ក្រូអាត Ante Cacic បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​ឆ្នើម​រូប​នេះ​​ បាន​រង​របួស​កំភួន​ជើង​​ធ្ងន់ធ្ងរ​ដែរ ដែល​អាច​នឹង​អវត្តមាន​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ទាំង​២​ប្រកួត ពេល​ប៉ះ​អ៊ីស្រាអែល និង​ហុងគ្រី។

 

​យ៉ាងណា​ក្លឹប​ Barca ​មិន​ទាន់​បញ្ជាក់​ពី​អាការៈ​របួស​របស់​ខ្សែ​បម្រើ​ស្នូល​ទាំង​៣​ខាង​លើ​នេះ ថា​អាច​នឹង​ត្រូវ​អវត្តមាន​យូរ​កម្រិត​ណា​នោះ​ទេ ​​ប៉ុន្តែ​​ក្លឹប​សង្ឃឹម​ថា​ ពួកគេ​នឹង​​ជា​ទាន់​ មុន​ពេល​​ក្រុម ត្រូវ​ប៉ះ​ Real Madrid ក្នុង​ជំនួប​ធំ El Clasico នៅ​ថ្ងៃ​ទី​២ ខែ​មេសា​ខាង​មុខ​នេះ៕

 

-ចុចអាន៖ Barca ប្រជែង​ឈ្នះ​ Real ទិញ​បាន​ “Messi ថ្មី” ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Sport-English