កម្ពុជា​ដណ្ដើម​បាន​មេដាយ​១៥​គ្រឿង​​ហើយ​នៅ Mekong ​Goodwill Games 2016

​​​គិត​ត្រឹម​នា​វេលា​ម៉ោង២​ រសៀល​ថ្ងៃ​ទី២៤ ខែ​មីនា ​ឆ្នាំ២០១៦​នេះ​ ប្រទេស​កម្ពុជា​​​ដណ្ដើម​​បាន​មេដាយ​សរុប​ចំនួន១៥​​គ្រឿង​ក្នុង​នោះ​​​មេដាយ​​មាស៩ ​​ប្រាក់៣​ និង​សំរឹទ្ធ​៣​​​​ ពី​ព្រឹត្តិការណ៍​កីឡា​ Mekong Goodwill Games 2016​ លើក​ទី១២ នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ។

 

 កម្ពុជា​ដណ្ដើម​បាន​មេដាយ​១៥​គ្រឿង​​ហើយ​នៅ Mekong ​Goodwill Games 2016កីឡាករ ទេព ចាន់មារ៉ា ឈ្នះ​មេដាយ​មាស និង​លោក ជាម​ សុភា (រូបថត៖ ជាម សុភា)

 

ប្រភព​ព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​ថា រហូត​ដល់​ពេល​នេះ ​ក្រុម​កីឡា​កម្ពុជា​ដណ្ដើម​​បាន​មេដាយ​ទាំង១៥​​គ្រឿង​​ហើយ​​​​គឺ៖

-​ក្រុម​កីឡា​​​បាល់ទាត់​​​ក្រោម​អាយុ ១៩​ឆ្នាំ​ឈ្នះ​មេដាយ​មាស១ =​សរុប​​១​គ្រឿង​
-កីឡា​វាយ​សី៖ ​​ទោល​​ផ្នែក​​នារី​​មាស​១, ទោល​បុរស់​មេដាយ​មាស​ ១​, គូ​​បុរស់​​​មេដាយ​មាស១, គូ​នារី​មេដាយ​ប្រាក់​១​ និង​គូ​ចម្រុះ​មាស​១​ =សរុប​៥​គ្រឿង
-កីឡា​​វាយ​កូន​ឃ្លី​លើ​​តុ ៖ វាយ​គូ​បុរសមេដាយ​មាស ១​ វាយ​​ក្រុម​បុរស់​មេដាយ​មាស ១ វាយ​ទោល​បុរស់​មេដាយ​ប្រាក់​១​ =សរុប​ ៣​គ្រឿង
-​​កីឡា​​ប៉េតង់៖ វិញ្ញាសា Mixed double ទទួលមេដាយមាស១ មេដាយប្រាក់១ មេដាយសំរឹទ្ធ​១ វិញ្ញាសា Men Triple ទទួលមេដាយមាស១ វិញ្ញាសា​ Women Triple ទទួលមេដាយសំរឹទ្ធ​១ =សរុបមេដាយ​៥ ​គ្រឿង
– កីឡា​សីប៉ាក់តាក្រ៖ ឈ្នះ​មេដាយ​សំរឹទ្ធ​១​​ =សរុប​១​គ្រឿង

 

​​​កម្ម​វិធី​ប្រកួត Goodwill Mekong Games 2016​ ​លើក​ទី​១២​ ​នឹង​បញ្ចប់​នា​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៦ ខា​ង​មុខ​នេះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​