ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

​ការ​សិក្សា​​​​ស្ទង់មតិ​​មួយ​​ធ្វើ​ឡើង​​ដោយ​បណ្ដា​ញ​ស្រាវ​ជ្រាវ​អន្តរជាតិឯករាជ្យ​​​ឈ្មោះ ​​​ WIN/Gallup និង​ផ្សាយ​បន្ត​​ដោយ​សារព័ត៌​មាន​​ល្បីៗ​ជាច្រើន ​បាន​រក​ឃើញ​ថា​​​​​ប្រទេស​ចំនួន ៦​​ នៅ​ជុំ​វិញ​ពិភព​លោក​ ​មាន​ប្រជាជន​​ជឿ​លើ​​ព្រះ​​តិច​​តួច​ជាង​គេ​ ដែល​ចិន​​នាំ​មុខ​គេ ​និង​តាម​ពីក្រោយ​​ដោយ​​​​ប្រទេស​ជប៉ុន។

​​

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

 

១. ​ប្រទេស​ចិន​

​ចិន​ ​​បាន​​ឈរ​​នៅ​លេខ​រៀង​​លើ​​​គេ ​​ដែល​ប្រជាជន​​​ភាគ​ច្រើន​​មិន​ជឿ​លើ​ព្រះ ​ឬ​​សាសនា​​ ​ដោយ​​​​​ស្ថិត​​ក្នុង​តារាង​​​​ពី ៤០ទៅ ៤៩,៩%​ ​ខណៈ​​ប្រជាជន​​​ងាក​ទៅ​ជឿ​លើ​​​ទស្សន​​វិជ្ជា​សកល ​និង​លទ្ធិ​ខុងជឺ​​វិញ។

 

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

 

 

២. ​ប្រទេស​ជប៉ុន

​អតីត​​​​​​ប្រទេស​​​សេដ្ឋកិច្ច​លេខ​​២ ​ធ្លាក់​​មក​នៅ​លេខ​៣​​នេះ​ ក៏​ជា​ប្រទេស​​​ក្បែរ​ខាង​​​ជាប់​ចិន​ដែរ​ ​ដោយ​​​ប្រជាជន​​ជា​ច្រើន​​​​ប្រកាន់​ខ្ជាប់​​ទស្សនៈ​សកល​ ​ដោយ​មិន​មាន​ព្រះ​ ឬ​អាទិទេព។

​តាម​​​ស្ថិតិ ​ប្រជាជន​ជប៉ុន​ ​​ស្ថិត​ក្នុង​​​ចន្លោះ​ ៣០ទៅ​​៣៩% ​ដែល​​​នៅ​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ​​​​អ្នក​​កាន់​សាសនា​ស៊ីនតូ ​​និង​ព្រះ​ពុទ្ធ​ ​កាន់​តែ​ធ្លាក់​ចុះ។

 

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

 

៣. ​សាធារណរដ្ឋឆេក

​ប្រជាជន​​ឆេក​​ ក៏​មិន​សូវ​ខុស​​ពី​ប្រជាជន​​ជប៉ុន​ដែរ​​​​គឺ មាន​អ្នក​​មិន​ជឿ​លើ​​ព្រះ​ពី ៣០ទៅ​៣៩%។

 

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

 

៤. ប្រទេស​បារាំង

​តាម​​ការ​​រក​ឃើញ​ ​ប្រជាពលរដ្ឋ​​បារាំង​​ម្នាក់​ក្នុង​ចំណោម​ ១៥​នាក់ ​និយាយ​ថា​ពួកគេ​​មិន​​ជឿ​លើ​ព្រះ​ទេ គឺ​​ស្ថិត​នៅ​​ ២០​ទៅ ២៩%។

 

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

 

៥. ប្រទេស​អូស្ត្រាលី​

​​ប្រជាជន​​អូស្ត្រាលី​​ពី ១០​ទៅ​១៩% និយាយ​ថា​​​​ពួកគេ​​មិន​ដែល​ជឿ​ថា​មាន​ព្រះ​​ឡើយ។ ​ចំណែក​​សាសនា​​ដែល​ប្រជាជន​​ភាគ​ច្រើន​​ជឿ​​គឺ​ ​ឥស្លាម និង​ជ្វីហ្វ ឯ​សាសនា​គ្រិស្ត​​កំពុង​ធ្លាក់​ចុះ។

 

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

 

៦. ​ប្រទេស​អ៊ីស្លង់

​​​ប្រជាជន​ប្រទេស​​នេះ​​​អះអាង​​ថា​​​ពួកគេ​​​​មិន​ជឿ​​លើ​ព្រះ​​ស្ថិត​​នៅ​លេខរៀង​​ពី ១០​ទៅ​១៩​% ​ប៉ុន្តែ​​​មនុស្ស​ភាគ​ច្រើន​​ជឿ​លើ​សាសនា​​​លូធើរៀន និង​​​កាតូលិក​៕

 

ប្រទេស​៦ មាន​ប្រជាជន​​​ជឿ​លើ​ព្រះ​តិច​ជាងគេ​​បំផុត​ក្នុង​លោក

 

ចុចអាន៖ ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

ចុចអាន៖ ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​​​មួយ​​ ​​តម្រូវ​​​ឲ្យ​​​​​អនុវត្ត​​ច្បាប់​​​សាសនា​​​​​​ឥស្លាម ជា​លើក​ដំបូង

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ Independent