ទស្សនា ៥ឈុតស្ប៉តពាណិជ្ជកម្មម៉ាក LV ដ៏ល្បីលើទឹកដីអង្គរ (មានវីដេអូ)

ប្រិយមិត្ដមួយចំនួនធំ ប្រាកដជាស្គាល់ម៉ាក Louis Vuitton ឬហៅកាត់ថា LV ជាក់ជាមិនខាន ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសបារាំង មានអាយុកាលយូរឆ្នាំ​ និងជាប់ចំណាត់ថ្នាក់ ជាម៉ាកដ៏ល្បីមួយក្នុងចំណោម ម៉ាកល្បីទាំង១០ ក្នុងពិភពលោក។

ជាធម្មតា Louis Vuitton តែងតែស្វែងរកតារាល្បីៗ មិនថាតែជាតារាម៉ូដែល មកថតស្ប៉តពាណិជ្ជកម្ម ដើម្បីបង្កើនកេរ្ដិ៍ឈ្មោះ និងបង្កើនការលក់ផលិតផលថ្មីៗទាំងនោះ ផងដែរ ដែលមានដូចជា កាបូប ស្បែកជើង ជាដើម។ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ Louis Vuitton បានបញ្ចេញស្ប៉តពាណិជ្ជកម្ម ខ្សែក្រវ៉ាត់ កាបូប ស្បែកជើង វ៉ែនតាជាដើម សម្រាប់រដូវកាលក្ដៅរបស់បុរសក្នុងឆ្នាំ ២០១៦នេះ ប៉ុន្ដែអ្វីដែលចាប់អារម្មណ៍នោះ គឺ Louis Vuitton បានជ្រើសយកទឹកដីអង្គរ ដែលស្ថិតនៅក្នុងខេត្ដសៀមរាប កម្ពុជា ជាទីតាំងថត ដែលមាន ៥ប្លង់ ដូចជា នៅប្រាសាទអង្គរតូច និងផ្សាររាត្រី។ សម្រាប់វីដេអូស្ប៉តនេះ ត្រូវបានចែកចាយទាំងបណ្ដាញហ្វេសប៊ុក , យូធូប និងអ៊ិនស្ដាក្រាមរបស់ Louis Vuitton។

ចង់ដឹងថាយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload