អ្នក​ភូមិ​ភាគ​ខាង​ជើង​Guangdong កំពុង​តែ​លក់​ខ្យល់​បរិសុទ្ធ​ឲ្យ​ប្រជាជន​ដក​ដង្ហើម​គេច​ផុត​ពី​ផ្សែង​អ័ព្ទ

រាល់​ប្រជាជន​ចិន​ដែល​ចង់​គេច​ពី​ផ្សែង​អួល​អ័ព្ទ​នៅ​ក្នុង​ទីក្រុង​ហើយ​ចង់​បាន​ខ្យល់​បរិសុទ្ធ​មក​ដក​ដង្ហើម​នោះ​ Qingyuan ពិត​ជា​ទីកន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​គេ​ ដោយ​មាន​ទី​តាំង​នៅ​ភ្នំ​ដ៏​ខ្ពស់​ ហើយ​មាន​លក់​ខ្យល់​បរិសុទ្ធ​ក្នុង​តម្លៃ​យ៉ាង​ធូរ​ថ្លៃ​ ។

កាល​ពី​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​កាណាដា​មួយ​បាន​ដាក់​លក់​នូវ​ដប​ខ្យល់​បរិសុទ្ធ​តាម​អ៊ីនធឺណិត​ក្រោយ​ពី​មាន​ការ​ចង់​បាន​ជាច្រើន​ពី​សំណាក់​ប្រជាជន​ចិន​ ក្នុង​តម្លៃ​មួយ​ដប​ ៤០០ យន់​ ដែល​តម្លៃ​នេះ​​ពិត​ជា​ថ្លៃ​ ។ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ប្រជាជន​នៅ​ភាគ​ខាង​ជើង​ខេត្ត​ Guangdong​ បាន​ចាប់​ផ្ដើម​ខ្ចប់​ខ្យល់​បរិសុទ្ធ​ដាក់​លក់​ឲ្យ​ប្រជាជន​ក្នុង​តម្លៃ​ចាប់​ពី​១០​យន់​ទៅ​៣០​យន់​ ។

អ្នក​ភូមិ​ភាគ​ខាង​ជើង​Guangdong កំពុង​តែ​លក់​ខ្យល់​បរិសុទ្ធ​ឲ្យ​ប្រជាជន​ដក​ដង្ហើម​គេច​ផុត​ពី​ផ្សែង​អ័ព្ទ

ដោយ​សារ​កន្លែង​មួយ​នេះ​អំណោយ​ផល​ពោរពេញ​ទៅ​ដោយ​ព្រៃឈើ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​បាន​មក​សម្រាក​កាយ​នៅ​ទី​នេះ​ជាពិសេស​គឺ​មក​ដក​យក​ខ្យល់​បរិសុទ្ធ ។ យ៉ាង​ណា​មិញ​គេ​ក៏​បាន​សរសើរ​ដល់​អ្នក​លក់​ផង​ដែរ​ ដែល​ពូកែ​ក្នុង​ការ​លក់​ខ្យល់​នេះ ខណៈ​ដែល​ជុំវិញ​​ពួក​គេ​សុទ្ធ​តែ​ជា​ខ្យល់​ធម្មជាតិ​ស្រាប់​ទៅ​ហើយ​​ ចុះ​ហេតុអ្វី​ក៏​អ្នក​ទេសចរណ៍​ទាំង​នោះ​ដក​ដង្ហើម​ខ្យល់​ដែល​នៅ​ក្នុង​ថង់​នោះ​ដូច​ជា​មាន​ស្រស់​ស្រាយ​ម្ល៉េះ​ ?

អ្នក​ភូមិ​ភាគ​ខាង​ជើង​Guangdong កំពុង​តែ​លក់​ខ្យល់​បរិសុទ្ធ​ឲ្យ​ប្រជាជន​ដក​ដង្ហើម​គេច​ផុត​ពី​ផ្សែង​អ័ព្ទអ្នក​ភូមិ​ភាគ​ខាង​ជើង​Guangdong កំពុង​តែ​លក់​ខ្យល់​បរិសុទ្ធ​ឲ្យ​ប្រជាជន​ដក​ដង្ហើម​គេច​ផុត​ពី​ផ្សែង​អ័ព្ទអ្នក​ភូមិ​ភាគ​ខាង​ជើង​Guangdong កំពុង​តែ​លក់​ខ្យល់​បរិសុទ្ធ​ឲ្យ​ប្រជាជន​ដក​ដង្ហើម​គេច​ផុត​ពី​ផ្សែង​អ័ព្ទ
​​​​​​ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • អ្នក​ភូមិ​ភាគ​ខាង​ជើង​Guangdong កំពុង​តែ​លក់​ខ្យល់​បរិសុទ្ធ​ឲ្យ​ប្រជាជន​ដក​ដង្ហើម​គេច​ផុត​ពី​ផ្សែង​អ័ព្ទ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ចំនេះដឹង
Tags: