ACU បន្ត​នី​តិ​វិធី​ ក្រោយ​លោក​ ឱម យ៉ិនទៀងថា ពិតជាសំឡេងឯកឧត្តម កឹម សុខា និងស្រីមុំ

ប្រធានអង្គភាពប្រឆាំងអំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង បាន​អះអាង​ថា សំឡេង​ខ្សែ​អាត់​ដែល​គេសង្ស័យថា ជា​សំឡេង​របស់ឯកឧត្តម កឹម សុខា និងកញ្ញា ស្រីមុំ សាសង​ស្នេហា​ជាមួយ​គ្នាកន្លង​មក​នោះ ​ពិតជាសំឡេងនៃ​អ្នក​ទាំងពីរ​នេះ​ពិត​ប្រាកដ​មែន។

ក្នុង​ពិធី​ប្រកាស​លទ្ធផល​​កោសល្យវិច្ច័យ នៅព្រឹក​នេះ លោក ឱម យ៉ិនទៀង បានប្រកាសថា ក្រោយពីអង្គភាពប្រឆាំង​អំពើ​ពុក​រលួយ ធ្វើ​ការ​វិភាគ​តាម​លក្ខណៈ​បច្ចេក​ទេស​ រកឃើញ​ថា សំឡេង​នៅ​ក្នុង​ខ្សែអាត់​នោះ ពិតជាសំឡេង​របស់​ឯកឧត្តម កឹម សុខា និងកញ្ញាស្រីមុំ មែន​។ លោកថា ​ក្រុម​ការងារ​របស់​អង្គ​ភាព​លោក បានវិភាគទៅលើ កម្រិតសំឡេង ល្បឿនសំឡេង​ និងសង្វាក់​សំឡេង​នៃ​ខ្សែ​អាត់​នោះ គឺដូច​នឹង​សំឡេង​ឯកឧត្តម កឹម សុខា និងនារីស្រីមុំ ដែរ។

ក្រោយ​ពី​អះអាង​ថា សំឡេង​នោះ​ពិតជា​ដូច​សំឡេង​ឯកឧត្តម កឹម សុខា និងកញ្ញា ស្រីមុំ​ មែន លោក ឱម យ៉ិនទៀង បញ្ជាក់ថា ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​ នឹង​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​ករណី​នេះទៀត​​៕ បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​