ACU ឲ្យ​ឯក​ឧត្តម កឹម សុខា ទៅ​ប្រកាស​ទ្រ​ព្យ​សម្បត្តិ​ជាថ្មី​ម្ត​ង​ទៀត​

បន្ទាប់​ពី​ប្រកា​ស​ទទួល​ស្គាល់​​បណ្តឹង​​របស់​​យុវ​ជន​មួយ​ក្រុម​ប្រឆាំង​នឹង​ឯក​ឧត្តម​ កឹម សុខា ​នៅ​ព្រឹក​នេះ លោកប្រធាន​អង្គ​ភាព​ប្រឆាំងអំ​ពើ​ពុក​រលួយ​ បាន​សម្រេច​ហែក​ចោល​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ឯក​ឧត្តម កឹម សុខា ចាស់​ ដោយ​តម្រូវ​ឲ្យ​ឯក​ឧត្តម កឹម សុខា មក​ប្រកាស​ទ្រព្យ​សម្បត្តិ​សារ​ជាថ្មី​។

ការ​សម្រេចរបស់​ACU បែបនេះ ដោយសារតែអង្គភាព​នេះ សម្រេច​បន្តចំណាត់ការរបស់​ខ្លួនទៅលើ​ឯកឧត្តម កឹម សុខា បន្ទាប់ពី​​អង្គ​ភាព​នេះ រក​ឃើញ​ថា សំឡេងខ្សែ​អាត់​ដែលគេ​ផ្សព្វផ្សាយ​នោះ ពិតជា​សំឡេង​ឯកឧត្តម ​កឹម សុខា និងកញ្ញា ស្រីមុំ សាសងស្នេហាជាមួយ​គ្នា​មែន។ បើតាម​លោក ឱម យ៉ិនទៀង ហេតុ​ផល​ដែល​អង្គ​ភា​ពនេះ តម្រូវឲ្យ​ឯកឧត្តម កឹម សុខា ប្រកាស​ទ្រព្យ​សម្បត្តិជាថ្មី ទៅតាមបណ្តឹង​ទាម​ទារ​របស់​តំណាង​យុវជន​ លោក ស្រី​ ចំរើន ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ករណី​ពុក​រលួយរបស់​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ដែលទិញ​ផ្ទះ​ ទិញដី ទិញ​ឡាន​ឲ្យ​ស្រី​ស្នេហ៍។ ប្រធាន​អង្គ​ភាព​ប្រឆាំងអំ​ពើ​ពុក​រលួយរូបនេះ បន្ថែមថា អង្គភាពលោកនឹងរៀបចំលិខិតនៅថ្ងៃស្អែក ដើម្បីបើកឯកសារ​ប្រកា​សថ្មី ដោយស្នើឲ្យឯកឧត្តម កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្ដងទៀត។

លោក ឱម យ៉ិន​ទៀង បញ្ជាក់​ថា​ កន្លង​មក​​ ឯកឧត្តម កឹម សុខា បានប្រកាស​ទ្រព្យសម្បត្តិ ៣ លើក​រួចមក​ហើយ គឺនៅឆ្នាំ ២០១១ ឆ្នាំ ២០១៣ និងនៅឆ្នាំ ២០១៥ ៕ បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​