សម្តេច ហ៊ុន សែន គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​នា​ខែឧសភា ខាងមុខ​

​នៅក្រៅ​កិច្ចប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង​លើក​ទី​១ នៅ​ប្រទេស​ចិន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក Arkady Dvorkovich ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី ជុំវិញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​ក្នុង​ក្របខណ្ឌ​អាស៊ាន​។​

​ភាគី​ទាំងពីរ​បានលើកឡើង​ពី​បញ្ហា​បំណុល​ក្នុងសម័យ​សង្គ្រាម ការ​រឹង​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​រុស្ស៊ី និង​អាស៊ាន​-​រុស្ស៊ី​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា រៀបចំ​គម្រោង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហព័ន្ធរុស្ស៊ី នា​ខែឧសភា ឆ្នាំ​២០១៦ ខាង​មុន​។ នេះ​បើតាម​ការផ្សាយ​របស់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​។​

​បន្ថែម​ពីលើ​នេះ សម្តេច ហ៊ុន សែន ក៏បាន​និយាយ​ជាមួយ​លោក Arkady Dvorkovich ស្តីពី​សំណើ​របស់​កម្ពុជា​សុំចូល​ជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (Shanghai Cooperation Organization - SCO) និង​សហភាព​អឺ​រ៉ាស៊ី (Eurasian Union) ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​