U-19 កម្ពុជា បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​មិត្តភាព​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ បានទទួល​ជ័យជម្នះ ៥-១ លើ​ក្រុមយុវជន​ឡាវ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិការណ៍​មិត្តភាព Goodwill Mekong Games លើក​ទី​១២ ដែល​រៀបចំ​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមីនា នេះ​។​

​ក្រុម U-19 កម្ពុជា ដែល​ដឹកនាំ​ដោយ លោក Kazunori Ohara នាយក​បច្ចេកទេស​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចាប់ផ្តើម​ការប្រកួត​ជាមួយនឹង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​ម្ចាស់ផ្ទះ U-19 ខេត្ត​ឈៀង​រ៉ៃ ហើយ​បន្តទៅ​យកឈ្នះ​ក្រុមយុវជន​មី​យ៉ាន់​ម៉ា​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៧-០ ។​

​មុននឹង​ប៉ះ​កម្ពុជា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ឡាវ បាន​យកឈ្នះ U-19 ឈៀង​រ៉ៃ  ២-១ ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ៧-០ ។ ការ​បាន​៣​ពិន្ទុ​បន្ថែម បាន​នាំ​ឲ្យ​ក្រុម U-19 កម្ពុ​ជាមាន​សរុប​៧​ពិន្ទុ ខណៈ​ឡាវ​មាន​៦​ពិន្ទុ​។ កម្ពុជា​បានក្លាយ​ជា​ម្ចាស់​មេដាយមាស​លើកដំបូង​ពី​ព្រឹត្តិការណ៍​មិត្តភាព​មួយ​នេះ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់ Mekong Goodwill Games ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ​មួយ​រវាង​ប្រទេស​ដែល​នៅជាប់​ដង​ទន្លេមេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​ថៃ នេះ​ជា​លើក​ទី​១២​ហើយ​សម្រាប់​ការប្រកួត​នេះ​៕ 

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​