រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កែប្រែ​ចរិតមិនល្អ​

​សុចរិត​ភាព រួមទាំង​ក្រមសីលធម៌​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​នាំមក​នូវ​យុត្តិធម៌​ក្នុងការ​ជំនុំ​ជម្រះក្តី​។ ជាងនេះទៀត ការពង្រឹង​សេវាកម្ម​ផ្នែក​រដ្ឋបាល​នៅតាម​តុលាការ​នីមួយៗ ក៏​ជា​ចំណុច​វិជ្ជមាន​ដ៏​សំខាន់​ផងដែរ ក្នុងការ​បង្កើន​នូវ​ជំនឿ​ជឿជាក់​ដល់​ប្រជាព​រដ្ឋ​។​

​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ហាក់ដូចជា​ព្រួយបារម្ភ​ចំពោះ​ចៅក្រម​និង​ព្រះរាជអាជ្ញា​មួយចំនួន ដែលមាន​អត្តចរិត​មិន​គប្បី ក្នុង​ការបំពេញ​វិជ្ជាជីវៈ​របស់ខ្លួន ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ភាគច្រើន កំពុងតែ​ទិទៀន​តុលាការ និង​មើលឃើញ​តុលាការ​ក្នុង​ផ្លូវ​កង្វក់​។ ដើម្បី​រក្សា​តម្លៃ​របស់​តុលាការ និង​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​កាត់ក្តី លោក អង្គ វង្សវឌ្ឍានា បានស្នើ​ឲ្យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទាំងនោះ ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន ដោយ​ត្រឡប់មក​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ឲ្យ​បាន​ខ្ពង់ខ្ពស់​។

​រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ថែមថា អ្វីដែល​លោក​លើកឡើង មិនមែន​ជាការ​ទូន្មាន​ដល់​ចៅក្រម​និ​ព្រះរាជអាជ្ញា​នោះទេ តែ​ជា​ស្នើសុំ​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​នេះ​មិនមែន​ជាការ​ទូន្មាន​ទេ គ្រាន់តែ​ជា​សំណូមពរ​និង​ការ​ក្រើនរម្លឹក​ឲ្យ​ចៅក្រម​និង​ព្រះរាជ​អ​ជ្ញា​ទាំងអស់ យកចិត្តទុកដាក់​។ ក្រមសីលធម៌​យើង​សរសេរ​ហើយ ច្បាប់​យើង​មាន​ហើយ ប៉ុន្តែ​ចរិត​របស់​យើង​ត្រូវតែមាន​ការកែប្រែ​ខ្លះ​ផង កែប្រែ​ទាំងអស់គ្នា​ទៅ​។ បើកាលណា​យើង​មានការ​កែប្រែ​ហើយ ខ្ញុំ​ជឿថា​យើង​នឹង​ទទួលបាន​ជោគជ័យ​»​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កែប្រែ​ចរិតមិនល្អ​

​ជាងនេះទៀត សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​រូបនេះ ក៏បាន​មើលឃើញ​ចំណុច​ខ្វះខាត​ជាច្រើន​របស់​តុលាការ​ក្នុង​ការផ្តល់​សេវាកម្ម​ផ្នែក​រដ្ឋបាល​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ លោក អង្គ វង្សវឌ្ឍានា ទទួល​ស្គ​ល់​ថា កន្លងមក​លោក មានការ​ភាន់ច្រឡំ​ដ៏​ធំ​មួយ ដោយ​យល់ថា​មន្ត្រីរាជការ​នៅតាម​តុលាការ​នី​មូ​យៗ បំពេញ​សេវាកម្ម​ផ្នែក​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់ តែ​ការពិត​នៅមាន​ភាពខ្វះ​ចន្លោះ​ច្រើនណាស់​។ ដូច្នេះ លោក​ជំរុញ​ឲ្យ​ប្រធាន​តុលាការ​និង​ព្រះរាជអាជ្ញា​ទាំង​អង់ ពង្រឹង​សេវាកម្ម​ផ្នែក​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុង​ប្រព័ន្ធតុលាការ​។​

​លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ប្រហែលជា​គិត​លឿង​ពេក មាន​ការគិត​ច្រឡំ ដោយ​នឹក​ស្មានតែ​ខ្លួន​បាន​បំពេញ​រដ្ឋបាល​តុលាការ​បាន​គ្រប់គ្រាន់ តែ​ជា​ពិត​គឺ​ខ្វះ​ច្រើន​។ [.....] ខ្ញុំ​គិតថា ខាង​អស់លោក​ក្រឡាបញ្ជី​និង​មន្ត្រីរាជការ ដែល​ធ្វើការ​នៅតាម​តុលាការ​នីមួយៗ​អាចបំពេញ​ការងារ​ផ្នែក​រដ្ឋបាល​បាន តែ​ការពិត​បំពេញ​បានតែ​៤០​ភាគ​ប៉ុណ្ណោះ​។ ឥឡូវ​ហ្នឹង ខ្ញុំ​កំពង់តែ​កែប្រែ ធ្វើ​យ៉ាងម៉េច​ឲ្យ​បាន​៦០​ទៅ​៧០​ភាគរយ​»​។

​ការ​ថ្លែង​របស់លោក អង្គ វង្សវឌ្ឍានា ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី «​ក្រមសីលធម៌​ចៅក្រម​» នៅ​វិមាន​រដ្ឋ​ចម្ការមន នាពេល​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​កោះហៅ​ប្រធាន​តុលាការ​ជាន់​ទាប​និង​ព្រះរាជអាជ្ញា​អម​តុលាការ​ជាន់​ទាប ទាំង​២៥​រាជធានី​ខេត្ត ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ក្រមសីលធម៌​នៃ​អង្គចៅក្រម ក្នុង​គោលបំណង​ពង្រឹង​នូវ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ឲ្យ​កាន់​ប្រសើរឡើង​។ សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​