ចិន សន្យា​ផ្តល់​កម្ចី​ជាង​១១​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​និង​ប្រទេស​មេគង្គ​៤​ផ្សេងទៀត​

​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើកទីមួយ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ផ្លែផ្កា​។ មេដឹកនាំ​ទាំង​ប្រាំមួយ​បាន​ព្រមព្រៀងគ្នា​លើ​ចំណុច​វិជ្ជមាន​ជាច្រើន​។ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​ភាគី​ពាក់ព័ន្ធ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​ផ្តល់​កម្ចី​ជាង​១១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រទេស​មេគង្គ​ទាំង​ប្រាំ​។​

​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង បានប្រកាសថា ចិន នឹង​ផ្តល់​កម្ចី​ប្រមាណ ១១.៥៤​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​ក្នុង​ការផលិត​ក្នុង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។ នេះបើយោងតាមសារព័ត៌មានចិន ភីផលដៀលី ដែលបានបន្ថែមដែរថា សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​កិច្ច ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១​ក្នុង​ខេត្ត​ហៃ​ណាន​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃទី​២៣ ខែមីនា​ម្សិលមិញ​។

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នោះដែរ​ចិន និង​ប្រទេស​អាស៊ាន​ដែល​នៅតាម​ដង​ទន្លេមេគង្គ​ទាំង​ប្រាំ​ក៏បាន​ព្រមព្រៀង​លើ​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ និង​កសាង​ការតភ្ជាប់​គ្រប់​ជ្រុងជ្រោយ ដែល​រួមទាំង​ការតភ្ជាប់​ខ្សែ​រថភ្លើង មហាវិថី ផ្លូវទឹក កំពុងផែ និង​អាកាសចរណ៍​ស៊ីវិល​។​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ អូ​ចា ដែលជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង បានចាត់ទុក​ដំណើរការ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ថា​ជា​«​ទំព័រ​ថ្មី​» នៃ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ប្រាំមួយ​។

​ក្រៅពី​កម្ចី​ដើម្បី​ទ្រទ្រង់​គម្រោង​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លោក លី ក៏បាន​ប្រកាសថា​ចិន​នឹង ប្រើប្រាស់​ជំនួយ​២០០​លាន​ដុល្លារ​ពី​គម្រោង​មូលនិធិ​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​ដើម្បី​ជួយ​ប្រទេស ទាំង​ប្រាំ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំងនោះ​សម្រេច​ទិសដៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០​។

​កិច្ចប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​លើក​ទី​១ ដែល​ប្រព្រឹត្តឡើង​នៅក្នុង​ទីក្រុង​សាន​យ៉ា ក្នុង​ខេត្ត​ហៃ​ណាន នៃ​ប្រទេស​ចិន​ក្រោម​ប្រធានបទ «​ការចែករំលែក​ទន្លេ​-​ការចែករំលែក​អនាគត​» មានការ​ចូលរួម​ពី​មេ​ដឹក​កំពូល​ចិន និង​អាស៊ាន​៥​ប្រទេស​ផងដែរ​។ កិច្ចប្រជុំ​មាន​វត្តមាន​ចូលរួម​ពី​មេដឹកនាំ​ដូចជា លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង​, សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​, លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថុង​ស៊ី​ង ថា​ម​ម៉ា​វង្ស​, អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា សៃ ម៉ក ខម ឧបនាយករដ្ឋមន្ត្រី​វៀតណាម ផាម បិ​ញ​មិញ និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា​។​

​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​(LMC) ដែលមាន​ប្រទេស​ពាក់ព័ន្ធ​ដូច ចិន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ត្រូវបាន​ស្នើឡើង​នៅក្នុង​ឆ្នាំ​២០១៤ និង​បានចាប់ផ្តើម​ដំណើរ ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៥​។ ទិសដៅ​អាទិភាព​នៃ​គំនិត​ផ្តួចផ្តើម​នេះ ផ្តោតលើ​ប្រាំ​វិស័យ​រួមមាន ការផ្សារភ្ជាប់​គ្នា​រវាង​ដៃគូ សមត្ថភាព​ផលិតកម្ម សេដ្ឋកិច្ច​ឆ្លងដែន ធនធានទឹក កសិកម្ម និង​ការបន្ថយ ភាពក្រីក្រ​ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​