ចង់ឱ្យក្រពេញប្រូស្តាត មានសុខភាពល្អ គួរធ្វើបែបណា?

ក្រពេញប្រូស្តាត គឺជាក្រពេញ ដ៏តូចមួយ ក្បែរប្លោកនោម ដែលវាមានតែ លើមនុស្សប្រុសប៉ុណ្ណោះ។ មានបុរសច្រើនណាស់ ដែលជួបបញ្ហាក្រពេញប្រូស្តាតនេះ ហើយនៅពេលពួកគេ អាយុកាន់តែច្រើន យកល្អ គួរតែយល់ដឹងអំពីរោគសញ្ញា នៃជំងឺមហារីកក្រពេញប្រូស្តាតហើយ។ មានការផ្លាស់ប្តូររបៀបរស់នៅច្រើនណាស់ ដែលអាចធ្វើបាន ដើម្បីការពារអ្នកពីបញ្ហាផ្សេងៗ លើក្រពេញប្រូស្តាត។ ចូរប្រាកដថា អ្នកដឹងអំពីប្រវត្តិគ្រួសារ ដែលមានជំងឺមហារីក ឬបញ្ហាក្រពេញប្រូស្តាតហើយ។ ចូរបង្កើនសុខភាពក្រពេញប្រូស្តាត តាមរយៈរបបអាហារផ្តល់សុខភាព ថែរក្សាទម្ងន់ និងពិគ្រោះជាមួយគ្រូពេទ្យជាទៀងទាត់។
ញ៉ាំអាហារឱ្យបានល្អ
ចូរប្រាដថា របបអាហារអ្នកមានបន្លែ ផ្លែឈើ ប្រូតេអ៊ីន និងគ្រាប់ធញ្ញជាតិច្រើនប្រភេទ។
•    អាហារសម្បូរសារធាតុ Lycopene ខ្ពស់មានដូចជា ម្ទេសប្លោកក្រហម និងប៉េងប៉ោះ ៖ សារធាតុមួយនេះ មាននាទីបំពាក់ពណ៌ក្រហមឱ្យផ្លែឈើ និងបន្លែ ហើយក៏ត្រូវបានគេស្គាល់ថា ជាសមាសធាតុប្រឆាំងនឹងជំងឺមហារីកដែរ។
•    ញ៉ាំត្រីណា ដែលមានសារធាតុខ្លាញ់អាស៊ីតអូមេហ្គាបីខ្ពស់ ដូចជា ត្រីសាលម៉ុង និងធូណា។ អាហារទាំងនេះ នឹងជួយការពារសុខភាពក្រពេញប្រូស្តាត បេះដូង និងប្រព័ន្ធភាពស៊ាំ។
•    បង្កើនការញ៉ាំសណ្តែកសៀង ៖ សមាសធាតុរបស់សណ្តែកសៀង អាចជួយប្រឆាំងនឹងជំងឺមហារីកបាន។ ការញ៉ាំទឹកសណ្តែកសៀង ក៏ទទួលបានលទ្ធផលដូចគ្នាដែរ។
សម្រកទម្ងន់
បើសិនជាអ្នកធាត់លើសទម្ងន់ធម្មតា ចូរធ្វើយ៉ាងណា យកឈ្នះការញ៉ាំអាហារ និងបង្កើតគម្រោងហាត់ប្រាណ ដើម្បីទទួលបានទម្ងន់ ប្រកបដោយសុខភាពវិញទៅ។ ការថែរក្សាទម្ងន់ឱ្យមានសុខភាព ក៏ជួយក្រពេញប្រូស្តាតមានសុខភាពដែរ។
ទៅជួបពេទ្យ ជាទៀងទាត់
ចូរទៅឱ្យគ្រូពេទ្យ ពិនិត្យក្រពេញប្រូស្តាតរាល់ឆ្នាំទៅ។ ចូរពិគ្រោះអំពីបញ្ហាផ្សេងៗ ដែលទាក់ទងនឹងប្រវត្តិគ្រួសារ រោគសញ្ញានានា ដែលអ្នកមានដូចជា នោមដោយមិនដឹងខ្លួន ការងាប់លិង្គ ឬសម្គាល់ឃើញថា មានការរីកធំ របស់ក្រពេញប្រូស្តាតហើយ។
ប្រើថ្នាំបំប៉នជាតិស័ង្គសី
បុរសភាគច្រើន មិនបានទទួលជាតិស័ង្គសីគ្រប់គ្រាន់ ពីរបបអាហារពួកគេទេ តែថ្នាំបំប៉ន អាចជួយក្រពេញប្រូស្តាតពួកគេ ឱ្យមានសុខភាពល្អបាន។ ការកង្វះជាតិស័ង្គសី ក៏អាចនាំឱ្យក្រពេញប្រូស្តាតរីកធំដែរ។
•    ចូរប្រើថ្នាំបំប៉នស័ង្គសីពី ៥០ ទៅ ១០០ មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីបន្ថយការរីកធំរបស់ក្រពេញប្រូស្តាត
•    ចូរប្រាកដថា អ្នកបានពិភាក្សាជាមួយគ្រូពេទ្យរួចហើយ មុនពេលប្រើថ្នាំបំប៉នគ្រប់ប្រភេទ៕

ចង់ឱ្យក្រពេញប្រូស្តាត មានសុខភាពល្អ គួរធ្វើបែបណា?

ប្រភពពី៖ http://www.health.com.kh/

  • ចង់ឱ្យក្រពេញប្រូស្តាត មានសុខភាពល្អ គួរធ្វើបែបណា?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:កំសាន្ត