​កម្រងវីដេអូឯកសារ​ស្តីពី​ទុក្ខ​សោក​របស់​ប្រទេស​កូរ៉េ​ទាំង​២​ពេលសង្គ្រាម

កម្រង​វី​ដេ​អូ​ឯកសារ​ដែល​មាន​រយៈពេល​ជិត​១០​នាទី​បាន​បង្ហាញ​ពី​ទុក្ខសោក​នៃ​ការ​បែកបាក់​សាច់ញាតិ បងប្អូន ប្រពន្ធ​កូន នៃ​ប្រជាជន​កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​អស់​រយៈពេល​៦៥​ឆ្នាំ​ ដោយសារ​សង្គ្រាម​បែងចែក​ទឹកដី​រវាង​ប្លុក​កុំ​ម្មុ​យ​នី​ស្ដ​ និង​ប្លុក​លោក​សេរី ដែល​មនុស្ស​ទូ​ទាំង​ពិភពលោក​ប្រាថ្នា​មិន​ចង់​ជួប​នោះ​ឡើយ ។

កម្រង​វី​ដេ​អូ​ឯកសារ​នេះ ​មាន​ចំណងជើង​ថា​ « A Desperate Story of Those with No Time to Wait »​ ដែល​បាន​បង្ហាញ​ពី​ការ​ចាប់ផ្ដើម​នៃ​សង្គ្រាម​ឧបទ្វីប​កូរ៉េ បង្ក​វិនាសកម្ម​លើ​ប្រជាជន​កូរ៉េ ។

លោក​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​របប​ខ្មែរក្រហម​ក៏​ជួប​ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​នៃ​ការ​ព្រាត់ប្រាស​បងប្អូន ប្ដី​-​ប្រពន្ធ និង​កូនចៅ​នៅ​ពេល​ទស្សនា​វី​ដេ​អូ​ឯកសារ​នេះ​នឹង​ធ្វើ​ឱ្យ​នឹក​ឃើញ​នូវ​ភាព​ជូរ​ចត់​នៃ​សង្គ្រាម​រវាង​ជាតិ​សាសន៍​ឯង​ដែល​មាន​ឈាមជ័រ​ដូច​គ្នា

សូម​ទស្សនា​ដូច​តទៅ