រថយន្តកុង​តែ​ន័​រ​ សូ ងួន បុកម៉ូតូ​នៅ​ខណ្ឌដង្កោស្លាប់ម្នាក់

6 Videos


​ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់​សំប៉ែត​ ដូច​ចេកចៀន​នៅ​កណ្តាលផ្លូវ ក្រោយពី​រថយន្ត​កុង​តែ​ន័​រ​មួយគ្រឿង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន «​សូ​ងួន​» បើក​បុក និង កិន​នៅ​រសៀល​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ នេះ ស្ថិតនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​រលួស ខណ្ឌដង្កោ ។​

រថយន្តកុង​តែ​ន័​រ​ សូ ងួន បុកម៉ូតូ​នៅ​ខណ្ឌដង្កោស្លាប់ម្នាក់

M88


​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave S ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-8311 តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

​ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់ តែ​កម្លាំង​សមត្ថកិច្ច​បាន​ដេញតាម​ដល់​ផ្លូវជាតិ​លេខ ២ ទល់មុខ​រោង​សិប្បកម្ម​ផលិត​ម៉ាស៊ីន​ស​ម្ងួ​ត​គ្រាប់​ធម្មជាតិ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ។

រថយន្តកុង​តែ​ន័​រ​ សូ ងួន បុកម៉ូតូ​នៅ​ខណ្ឌដង្កោស្លាប់ម្នាក់

​ សម្រាប់​ម៉ូតូ​របស់​ ជនរងគ្រោះ និង រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​កសាង ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ៕

                                                                             ស៊ីថា​