សព​បុរស​ម្នាក់​​ភ្លើង​ឆេះរោល​ខ្លោច សង្ស័យ​ដុត​សម្លាប់​ខ្លួនឯង​

6 Videos


កណ្តាល : សពបុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​មាន​ស្នាម​ភ្លើង​ឆេះ​ខ្លោច​ ពេញ​ខ្លួន នៅ​ចំណុច​មាត់បឹង​ព្រែក​ត្នោត កាលពី​វេលា​ម៉ោងជាង ២ រសៀល ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង​ខេត្តកណ្ដាល ។​

​ប៉ូលិស​មូលដ្ឋាន​ស្រុក​ស្អាង​ បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ហាង យ៉ាំង​ឃឿ​ង ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​:​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​រាស សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

M88


សព​បុរស​ម្នាក់​​ភ្លើង​ឆេះរោល​ខ្លោច សង្ស័យ​ដុត​សម្លាប់​ខ្លួនឯង​

​បើតាម​សម្តី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ កើតហេតុ​បានឱ្យដឹងថា នៅ​ថ្ងៃទី ២០ ខែមីនា វេលា​ម៉ោង ៨ ព្រឹក ជនរងគ្រោះ​ហាង យ៉ាំង​ឃឿ​ង បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​ធ្វើ​សំណង់ នៅ​ឃុំ​សិត្បូ ស្រុក​ស្អាង ។ រហូតដល់​ម៉ោង ១០ ប្រពន្ធ​ទូរ​សព្ទ័​មិន​ចូល ក៏​មក​តាមរក​ប្ដី តែ​រក​មិនឃើញ ។ លុះដល់​ថ្ងៃកើតហេតុ មាន​ក្មេងឃ្វាលគោ​ប្រទះឃើញ​សាកសព​ភ្លើង​ឆេះ ក៏​មក​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍ ហើយ​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ខេត្ត មានការ​ចូលរួម​ពី​លោក​មេភូមិ ឃុំ បាន​ចុះទៅពិនិត្យ​សព​ឃើញថា ជនរ​គ្រោះ​ស្លាប់​ដោយ​ធ្វើអត្តឃាត ( ដុត​ខ្លួនឯង ) ។​

សព​បុរស​ម្នាក់​​ភ្លើង​ឆេះរោល​ខ្លោច សង្ស័យ​ដុត​សម្លាប់​ខ្លួនឯង​

​បើតាម​សម្តី​ ប្រពន្ធ​ជនរងគ្រោះ​បានឱ្យដឹងថា កន្លងមក​ប្តី​របស់គាត់​ធ្លាប់បាន​អារ​ដៃ​ដើម្បី​ធ្វើអត្តឃាត​ម្ដង​រួចមកហើយ ប៉ុន្តែ​បាន​ក្មេងឃ្វាលគោ​ប្រទះឃើញ​ក៏​ប្រាប់​បងប្អូន​យកទៅ​ពេទ្យ ។​

សព​បុរស​ម្នាក់​​ភ្លើង​ឆេះរោល​ខ្លោច សង្ស័យ​ដុត​សម្លាប់​ខ្លួនឯង​

​ករណីនេះ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួចរាល់ ក៏បាន​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

                                                    ​( ប្រភព : TV5 )