លោកគ្រូ អ្នកគ្រូ គឺជា​ឪពុកម្តាយ​ទី​ពីរ ដែលមាន​កាតព្វកិច្ច​ធ្វើការ​អប់រំ និង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​លើ​មុខវិជ្ជា​

ភ្នំពេញ:
​សាលា​មេត្រី​បរិស្ថាន ជា​កន្លែង​ដែល​ផ្លាស់ប្តូរ​ផ្នត់គំនិត ឥរិយាបទ និង​ទម្លាប់​នៃ​ការរស់នៅ​របស់​មនុស្ស ឱ្យមាន​ការគិតគូ​និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បរិស្ថាន​។ នេះ​ជាការ​លើកឡើង​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នាឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​គោលការណ៍​ណែនាំ​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នា​ថ្ងៃនេះ ហើយ​ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា លោកគ្រូ អ្នកគ្រូ គឺជា​ឪពុកម្តាយ​ទី​ពីរ​ដែលមាន​កាតព្វកិច្ច​ធ្វើការ​អប់រំ និង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​លើ​មុខវិជ្ជា​ផ្សេងៗ ជាពិសេស​លើ​ការអប់រំ​ផ្នែក​បរិស្ថាន​។ លោក​រដ្ឋមន្ត្រី សំណូមពរ​ទៅដល់​លោកគ្រូ អ្នកគ្រូ ធ្វើយ៉ាងណា​រួមចំណែក​អនុវត្តន៍​សាលា​មេត្រី​បរិស្ថាន​ឱ្យបាន​ជោគជ័យ ដើម្បី​អប់រំ​ដល់​កុមារ​កម្ពុជា​ឱ្យ​ក្លាយជា​មនុស្ស​ថ្មី ដែលមាន​ផ្នត់គំនិត ឥរិយាបទ និង​ទម្លាប់​នៃ​ការរស់នៅ​មានការ​គិត​គូ​និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បរិស្ថាន​។​

​សូមបញ្ជាក់ថា សាលា​មេត្រី​បរិស្ថាន គឺជា​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ (​បឋមសិក្សា និង​មធ្យមសិក្សា​) ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​សាលា​ដែល​បានផ្តល់​គុណ​តម្លៃ​លើ​ការអនុវត្ត​និរន្តរភាព​បរិស្ថាន​សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​សាលា និង​សហគមន៍​។ ជាមួយគ្នានេះ សកម្មភាព​ដែល​បម្រើ​ដល់​សាលា​មេត្រី​បរិស្ថាន​មាន​៖ ភាព​បៃតង​ក្នុង​បរិវេណ​សាលា ការ​សន្សំសំចៃ​ថាមពល ការ​សន្សំសំចៃ​ទឹក ការ​សន្សំសំចៃ​ធនធាន និង​ការអភិរក្ស​ធនធាន ភាព​ស្អាត និង​សុខភាព ការរៀន​មេរៀន​បរិស្ថាន និង​ការផ្សព្វផ្សាយ​តាម​សហគមន៍ និង​ការច្នៃប្រឌិត​៕​