ឆ្នេរ​ជាច្រើន​កំពុង​រង​ការ​បង្ហូរទឹក​សំអុយ​ចូលក្នុង​សមុទ្រ​ប៉ះពាល់​បិ​ស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដែល​អាជ្ញាធ​ខេត្ត​ព្រះសីហនុ​មិនទាន់​ដោះស្រាយ​រួច​

​ខេត្ត​ព្រះសីហនុ​៖ មន្ទី​បរិស្ថាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការស្វែងយល់​អំពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់ ដោយ​ធុង ចម្រោះ​(AQUA Septic Tank) គ្រា​ដែល​ទឹក​សំអុយ​ជាច្រើន​កំពុង​ត្រូវបាន​គេ​លួច​បង្ហូរ​ចូលទៅក្នុង​សមុទ្រ បង្កអោយមាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​រង​ការរិះគន់​យ៉ាង ខ្លាំង​ជុំវិញ​បញ្ហា​នេះ​។​

នៅក្នុង​អង្គសិក្ខាសាលា​ស្តីពី​ការស្វែងយល់​អំពី​បច្ចេកទេស​សម្អាត​ទឹក​កខ្វក់​ដោយ​ធុង​ចម្រោះ​(AQUA Septic Tank) នា​ព្រឹក​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៨ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ លោក សមុទ្រ សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ថ្លែងថា ដើម្បី​ឆ្លើយតប ទប់ស្កាត់​ទៅនឹង​ការ​លួច​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ បច្ចុប្បន្ន​មន្ទី​បរិស្ថាន​បាន​កសាង​អាង​ស្តុក​សំណល់​រាវ ទឹកស្អុយ នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​មាន​ពីរ ហើយ​អាង​ទាំងពីរ​នេះ កំពុងដំណើរការ​បូម​ចេញ​ដើម្បី​បញ្ចូល​ក្នុង​អាង​ប្រព្រឹត្តិកម្ម​របស់​ខេត្ត ព្រោះ​កន្លងមក​តាម​បណ្តា​សណ្ឋាគារ​ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ប្រជាពលរដ្ឋ​ពុំទាន់​បាន​បង្ហូរទឹក​សម្អុយ​ទាំងនោះ បញ្ចូល​ក្នុង​អាង​ខាងលើនេះ​នោះទេ​។

លោក​បាន​ថ្លែង​ទៀតថា ក្រុមការងារ​របស់លោក​កំពុង​បន្ត​ការរៀបចំ​ប្រព័ន្ធ​ទាំងនោះ និង ពិនិត្យ​តាម​សណ្ឋាគារ​ផ្ទះសំណាក់ ភោជនីយដ្ឋាន ដូចជា ៖ សំណល់​រាវ ចេញពី​លំនៅដ្ឋាន​ហូរ​ចូលទៅ​អូរ ប្រឡាយ ចាក់​ចូលទៅ​ព្រែក ចុង​អូរ​ឈើទាល , ប្រភពទឹក​សំអុយ ហូរ​ធ្លាក់​ទៅ​ព្រែក​ចុង​អូរ​ឈើទាល​, ស្ថានភាព​ទឹក​សំអុយ​នៅតាម​ប្រព័ន្ធ​លូ ប្រឡាយ ទឹកភ្លៀង នៅមុខ​សាលាក្រុង , ស្ថានភាព​ទឹក​សំអុយ នៅតាម​អូរ​ប្រឡាយ ប្រព័ន្ធ​ទឹកអូរ​៣, ស្ថានភាព​ទឹក​សំអុយ ដក់​នៅតាម​អូរ​ប្រឡាយ នៅ​ស្ពាន​គុម្ព​ឫស្សី ក្បែរ​ក្លឹប​កម្សាន្ត​អិ​ល​វី , លូ​បង្ហូរ​ចូល​សមុទ្រ​របស់​សណ្ឋាគា​រ Queen Co ។ ទាំងអស់នេះ គឺ​ស្ថានភាព​មាន​កន្លងមក ហើយក៏​បំពុលបរិស្ថាន​កន្លងមក​ផងដែរ ។

ក្នុងឱកាស​នោះដែរ លោក យន្ត មីន មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ បាន​កាត់បន្ថយ​ច្រើន​ចំពោះ​ការបំពុល​បរិស្ថាន បង្ហូរទឹក​សម្អុយ​ចូល​សមុទ្រ ដែល​កន្លងមក​ខេត្ត​ព្រះសីហនុ នៅ​ពុំទាន់​មានការ​រៀបចំ​។ ហើយ​លោក យន្ត មីន ក៏បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ម្ចាស់ផ្ទះ​សំណាក់ អូរ​តែ​ល ភោជនីយដ្ឋាន សូមកុំ​បង្ហូរ​ចូលក្នុង​សមុទ្រ ត្រូវ​បង្ហូរ​ចូលក្នុង​អាង​ចំរុះ ដែល​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កន្លងមក ដើម្បី​រក្សា​ការពារ​បរិស្ថាន​ទាំងអស់គ្នា ។

​លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា បច្ចុប្បន្ន​ខាង​មន្ទីរជំនាញ​បរិស្ថាន​បាន កំពុង ខិតខំ​ប្រឹងប្រែង​រៀបចំ​ប្រព័ន្ធ​ចម្រុះ​សំណល់​រាវ ទឹក​សម្អុយ នៅក្នុង​ខេត្ត និង តាម​កោះ​ដែលមាន​ទីប្រជុំ ដូចជា​នៅ​កោះរ៉ុង កំពុង​រៀបចំ​អាង​ចម្រុះ​មួយកន្លែង និង ខេត្ត​ព្រះសីហនុ ផ្លូវ​៥០២ មួយកន្លែង​ចុង​អូរ​ឈើទាល​មួយកន្លែង ហើយ​បូម​ឡើង​ចេញពី​អាង​ទាំងនោះ​ចម្ងាយ​ជិត ៤០០ ម៉ែត្រ ដើម្បី​បញ្ចូល​ចម្រុះ​ទៅក្នុង​អាង​ប្រព្រឹត្តិកម្ម​របស់​ខេត្ត ដែល​មន្ទីរ​សាធារណការ​ជា​អ្នកគ្រប់គ្រង​។

​សូម​បញ្ចាក់​ផងដែរ​ថា ជុំវិញ​បញ្ហា​ទឹក​សំអុយ​នេះ បើ​យោងតាម​ប្រភព​បណ្តាញ​ទំនាក់ទំនង​សង្គម facbook និង​ភ្ញៀវទេសចរ​ជាច្រើន​ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ បាន​សម្តែង​ទស្សនៈ​ថា វា​គួ​ណាស់​តែ​ដល់ពេល​វេលា ដែល​អាជ្ញាធរ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចាត់​វិធានការណ៍​ចំពោះ​បុគ្គល​ណាមួយ​ដែល​បាន​នឹង​កំពុង​បំផ្លាញ​សង្គមជាតិ បំផ្លាញ​បរិស្ថាន ដោយបាន​បង្ហូរទឹក​សំអុយ​ទាំងនោះ​ចូលទៅក្នុង​សមុទ្រ​។ ព្រោះ​កន្លងមក​គេ​តែងតែ​មន្ត្រី​ជំនាញ​បានត្រឹមតែ​ទៅ​ឈរ​មើល ហើយ​អ្វីៗ​នៅ​ដ៏​ដែល ដូច​យ៉ាង​នៅ ផ្លូវ ៥០២ សណ្ឋាគារ Queen Co ឆ្នេ​ង​អូ​ឈើទាល ឆ្នេរ​អូ​ត្រេះ​ជាដើម​។​ល​។​៕ សមុទ្រ​ខៀវ​

KA-24-03-2016-05 KA-24-03-2016-06 KA-24-03-2016-07 KA-24-03-2016-08