ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

6 Videos

ឆៃលី ដា​ឡែ​ន កំពុង​សប្បាយរីករាយ​ជាមួយ​ការ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ព្រោះ​រយៈពេល ដែល​នាង​សម្តែង​នៅ​ទីនោះ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ ។ ថ្វីដ្បិតតែ​នាង​មិនទាន់​ត្រឡប់មក​ស្រុកកំណើត​វិញ​ក្តី តែ​នាង​មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​ជាច្រើន​ទៀត នៅ​ជុំវិញ​អឺរ៉ុប រួមជាមួយ​តារាចម្រៀង​ចំនួន​បួន​ដួង​ទៀត ។

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

M88

​ឆៃលី ដា​ឡែ​ន ពិតជា​កាក់់កប​យ៉ាងខ្លាំង​រយៈពេល​ជាច្រើន​ខែ​នៅ​អា​េ​ម​រិ​ក នាង​ទទួលបាន​ប្រាក់ចំណូល​ច្រើន​គួរសម ពីព្រោះ​នាង​ត្រូវ​ចេញ​សម្តែង​ជា​រៀងរាល់​ចុង​សប្តាហ៍ ថែមទាំង​មានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ខ្មែរ​យើង​នៅ​ទីនោះ​ច្រើន ។

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

​បើតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​របស់ ឆៃលី ដា​ឡែ​ន បាន​ឲ្យ​ដឹងថា ដា​ឡែ​ន នឹង​មក​ស្រុក​ខ្មែរ​វិញ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ពីព្រោះ​ក្នុង​កំលុង​ខែមេសា​នេះ នាង​ត្រូវ​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ប្រទេស​ជុំវិញ អឺរ៉ុប ជា​បន្តបន្ទាប់​ទៀត ដូចជា​ប្រទេស អាល្លឺម៉ង់ បាំ​រាំង និង អង់គ្លេស ជាដើម ។ បើតាម​គម្រោង ដា​ឡែ​ន ត្រូវ​ទៅជា​មួយ​តារា​សម្តែង​ចំនួន​បី​ដួង​ទៀត​ដូចជា លោក អេ​ឡិច ចាន់​ត្រា ញ៉ែម សុគន្ធ និង ធី​ណា​តា ចំនួន​ពីរ​សប្តាហ៍ ។​

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

​ក្រឡេក​ទៅ​មើល​ស្វាមី ឆៃលី ដា​ឡែ​ន វិញ ពិតជា​មានការ​នឹករលឹក​ភរិយា​របស់ខ្លួន​ខ្លាំងណាស់ និង ចង់​ឲ្យ​ភរិយា​មកដល់​ឆាប់ តែ​រាល់​ពេលទំនេរ អ្នក​ទាំងពីរ​តែងតែ​ជជែក និង ឆ្លើយឆ្លង​មើលមុខ​គ្នា​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ ។

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

ឆៃលី ដា​ឡែ​ន មកពី​អាមេរិក​ត្រៀម​បន្តទៅ​អឺរ៉ុប​

​ប្រភព​ពត៌មាន​ដែល​ជិតស្និត​នឹង ឆៃលី ដា​ឡែ​ន បាន​និយាយថា បន្ទាប់ពី​នាង​វិលត្រឡប់​មកពី​អាមេរិក​និង អឺរ៉ុប​វិញ នាង​ឈប់​ទទួលយក​ការសម្តែង​នៅក្រៅ​ប្រទេស​ទៀតហើយ ត្រូវ​សម្រាក​នៅ​ជាមួយ​ក្រុមគ្រួសារ​មួយរយៈ​ពេល​សិន ម្យ៉ាងវិញទៀត ដា​ឡែ​ន ចង់​បានកូន​ក្នុងពេល​ឆាប់ៗ​ផងដែរ ៕ អា​លីណ​