ព្យុងយ៉ាង​គំរាម​បាញ់​ពន្លិច​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​កប់​ក្នុង​បាត​សមុទ្រ

កាល​ពី​ថ្ងៃ​ពុធ ទី​២៣ ខែ​មីនា​ម្សិលមិញ​នេះ ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ បាន​ប្រកាស​គំរាម​សងសឹក​នឹង​សម​យុទ្ធ​របស់​កូរ៉េខាងត្បូង និង​អាមេរិក ដោយ​ការ​បាញ់​មីស៊ីល​កម្ទេច​ផ្ទះ និង​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ពន្លិច​ចូល​សមុទ្រ និង​ដុត​ឲ្យ​ក្លាយ​ជា​ផេះ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Chinadaily ។
ព្យុងយ៉ាង​គំរាម​បាញ់​ពន្លិច​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​កប់​ក្នុង​បាត​សមុទ្រ

សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​ចុះ​ផ្សាយ​ថា យោធា​កូរ៉េខាងជើង​ទាំងអស់​ នឹង​បង្វែរ​ទិស​ទៅ​ខាង​​កូរ៉េខាងត្បូង សំដៅ​លុប​បំបាត់​រដ្ឋបាល​របស់​ប្រធានាធិបតី​ Park Geun-hye តែ​ម្ដង ហើយ​វា​អាច​នឹង​ចាប់​ផ្ដើម​ពី​​ការ​កម្ទេច​អគារ​ Chongwadae ឬ​តំបន់​ក្បែរ​ៗ​នោះ ដោយ Chongwadae ជា​អគារ​រដ្ឋបាល និង​ជា​ការិយាល័យ​ធ្វើ​ការ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​តែ​ម្ដង ។
ព្យុងយ៉ាង​គំរាម​បាញ់​ពន្លិច​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​កប់​ក្នុង​បាត​សមុទ្រ

ការ​ចុះ​ផ្សាយ​ដដែល​នោះ​បាន​បន្ត​ទៀត​ថា បើ​សិន​ជា​គេ​ហ៊ាន​ចុច​ប៊ូតុង​បញ្ជា​ជើង​ទម្រ​បាញ់​មីស៊ីល​ទាំង​នោះ​ភ្លាម នោះ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងជើង​នឹង​ត្រូវ​កប់​ទៅ​ក្នុង​សមុទ្រ​ជា​មិន​ខាន ហើយ​ទន្ទឹម​នឹង​ការ​គំរាម​នេះ កាល​ពី​ថ្ងៃ​ច័ន្ទ​ មេដឹកនាំ​ Kim Jong-un ក៏​បាន​ធ្វើ​ការ​ឃ្លាំ​មើល ការ​សាកល្បង​មីស៊ីល​ប្រភេទ​ថ្មី​មួយ​ដែរ ។
ព្យុងយ៉ាង​គំរាម​បាញ់​ពន្លិច​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​កប់​ក្នុង​បាត​សមុទ្រ

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​មួយ​ខែ​នេះ ដែល​មេដឹកនាំ​វ័យក្មេង Kim Jong-un បាន​ធ្វើ​ការ​អង្កេត​ដោយ​ផ្ទាល់​នូវ​ការ​សាកល្បង​មីស៊ីល ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​នេះ ក៏​មាន​ការ​សាកល្បង​មីស៊ីល​មួយ​ដែរ ហើយ​កាលនោះ​ លោក​ថែមទាំង​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ទាំង​អស់​របស់​លោក ត្រៀមខ្លួន​វាយប្រហារ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​កូរ៉េខាងត្បូង ឲ្យ​បាន​គ្រប់​ពេល ៕

ប្រភព៖ kqube

  • ព្យុងយ៉ាង​គំរាម​បាញ់​ពន្លិច​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​កប់​ក្នុង​បាត​សមុទ្រ已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ជីវិតនិងសង្គម
Tags: