រឿង Descendants of The Sun បំបែកឯតទគ្គកម្ម ជារឿងភាគ មានអ្នកទស្សនា ច្រើនជាងគេបំផុត (មានវីដេអូ)

កូរ៉េខាងត្បូង៖ រឿងភាគដែលកំពុងល្បីល្បាញរបស់កូរ៉េ រឿង Descendants of The Sun បានបំបែកឯតទគ្គកម្ម ជារឿងភាគ មានភាគរយនៃអ្នកទស្សនា ច្រើនជាងគេបំផុតរបស់កូរ៉េ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

រឿងភាគកូរ៉េ Descendants of The Sun ចូលរួមសម្តែង ដោយតារាល្បីៗជាច្រើន ដូចជាលោក Song Joong-ki និងនាង ហាន់ជីអ៊ុន (Song Hye-kyo)ជាដើម។ រឿងនេះកំពុងត្រូវបានដាក់បញ្ចាំង នៅលើប៉ុស្តិ៍ទូរទស្សន៍ KBS2 រៀងរាល់ថ្ងៃ ពុធ-ព្រហស្បត្តិ៍ វេលាម៉ោង ៩:៥៥នាទីយប់ (កូរ៉េខាងត្បូង) ។

រឿងភាគមួយនេះ ទទួលបានភាគរយនៃអ្នកទស្សនា ច្រើនជាងគេបំផុតនៅកូរ៉េ រហូតដល់ទៅ ៣០.៤% ច្រើនជាង ០.៤% លើសរឿងភាគ The Moon Embracing the Sun ដែលសម្តែងដោយ លោក Kim Soo-Hyun និងនាង Han Ga-In របស់ប៉ុស្តិ៍ទូរទស្សន៍ MBC កាលពីឆ្នាំ២០១២ កន្លងទៅទៀត។

ជាក់ស្តែងស្របពេលដែល Descendants of The Sun កំពុងដាក់បញ្ចាំងនៅលើបុស្តិ៍ទូរទស្សន៍ វាបានទាញទម្លាក់ភាគរយ នៃអ្នកចូលទស្សនារឿងភាគដ៏ទៃ មកនៅទាបបំផុតដូចជា រឿង Please Come Back Mister របស់ប៉ុស្តិ៍ SBS (៣.៥%) និងរឿង Goodbye Mr. Black របស់ប៉ុស្តិ៍ SBS (៣.៦%)៕

សូមទស្សនាឈុតខ្លីៗ នៃរឿងភាគ Descendants of The Sun ខាងក្រោមនេះ៖

ប្រភព Soompi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • រឿង Descendants of The Sun បំបែកឯតទគ្គកម្ម ជារឿងភាគ មានអ្នកទស្សនា ច្រើនជាងគេបំផុត (មានវីដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:សិល្បៈ