ACU ​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា

អង្គភាព​ប្រឆាំង​អំពើ​រលួយ ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) សម្រេច​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត ប្ដឹង​រឿង​លោក កឹម សុខា ទិញ​ផ្ទះ និង​ទិញ​ដី​ឲ្យ​ដៃគូ​ស្នេហា​នៅ​ក្នុង​ខ្សែ​អាត់​សំឡេង ដើម្បី​យក​មក​ស៊ើប​អង្កេត។ អង្គភាព​នេះ​ក៏​គ្រោង​បើក​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់ លោក កឹម សុខា អនុប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ​ដែរ។

ការ​ប្រកាស​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ក្នុង​កម្មវិធី​ប្រកាស​លទ្ធផលនៃ​​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​យុវជន​ជា​ដើម​បណ្ដឹង​​ផង​ដែរ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។