Cavani អាចនឹងចាកចេញពី PSG ទៅកាន់ សេះបង្កង់ Juventus

អ៊ីតាលី៖ លោក Walter Guglielmone បងប្រុសកីឡាករ បាល់ទាត់របស់ក្លឹប  Paris Saint-Germain បានបង្ហើបថា Cavani អាចនឹងចាកចេញ ពីក្លឹប ទៅកាន់ សេះបង្កង់ Juventus នៅរដូវកាលនេះ ។

យោងតាម goal ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា បានឲ្យដឹងថា កីឡាករអាយុ២៩ឆ្នាំ  នៅមិនទាន់ច្បាស់ពី អនាគតរបស់ខ្លួន ខណៈដែលមានក្លឹបជាច្រើន បានល្បួង ក្នុងនោះមាន ក្លឹបតោខៀវ Chelsea និង ក្លឹបបិសាចក្រហម Manchester United  ជាក្លឹបធំៗនៅក្នុងប្រទេសអង់គ្លេស ។

លោក Guglielmone  បាននិយាយថា «អ្វីគ្រប់យ៉ាងគឺមានភាពអស្ចារ្យ  ហើយក្លឹប សេះបង្កង់ Juventus គឺជាក្លឹបដែលមានកិត្យានុភាព តាំងពីអតីត មកដល់បច្ចុប្បន្នកាល» ។

ប្រភពដដែលនេះ បានបន្តថា «អ្វីគ្រប់យ៉ាងនឹងមានការផ្លាស់ប្តូរ  ហើយអ្វីដែលពិតនៅថ្ងៃនេះ មិនអាចមានរឿងនៅថ្ងៃស្អែកនោះទេ» ។ ម្យ៉ាងវិញទៀត វាអាស្រ័យ លើទិដ្ឋភាព ជាច្រើន ប៉ុន្តែមានរឿងតែ១គតដែលគាត់ត្រូវគិត នោះគឺ ធ្វើយ៉ាងឈ្នះពានរង្វាន់ Champions League ៕

Cavani អាចនឹងចាកចេញពី PSG ទៅកាន់ សេះបង្កង់ Juventus