West Ham នឹងប្ដូរកីឡដ្ឋានពី Upton Park ទៅ Olympic Stadium នៅរដូវកាលក្រោយ

ញញួរធំ West Ham United បានបញ្ចេញរូបភាពផែនការ កែលម្អកីឡដ្ឋានថ្មីរបស់ ខ្លួនដែលនឹងរួចរាល់ នៅរដូវកាលក្រោយ។

ក្លឹបដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡុងដ៍ នឹងយកកីឡដ្ឋានជាតិ Olympic Stadium របស់អង់គ្លេសសម្រាប់ ប្រើប្រកួតក្នុងទឹកដីជំនួសវិញ ក្រោយទទួលបានការ អនុញ្ញាតពីថ្នាក់គ្រប់គ្រង។ ការប្រកួតទល់នឹង Man United ថ្ងៃទី១០ ខែឧសភាខាងមុខ នឹងក្លាយជាការប្រកួតក្នុង ទឹកដីចុងក្រោយនៅ កីឡដ្ឋានUpton Park ដែលពួកគេបានប្រើប្រាស់ ចាប់តាំងពី ឆ្នាំ១៩០៤ មក។

មុននឹងប្ដូរទៅ Olympic Stadium ក្លឹប West Ham ក៏បង្ហាញគម្រោងកែលម្អ កីឡដ្ឋានដែលមានស្រាប់ឲ្យកាន់ តែអស្ចារ្យថែមទៀត ដូចជាការបំពាក់ផ្ទាំង Screen ឌីជីថល ខ្នាតយក្ស នៅខាងក្រៅ ដែលពួកគេអះអាងថា នឹង ធំជាងគេនៅតំបន់អឺរ៉ុប ជាមួយនឹងប្រវែង ៨៣ម៉ែត្រ។ ផ្ទាំង Screen ឌីជីថល នោះនឹងបញ្ចាំងពី វីដេអូសកម្មភាព របស់កីឡាករបច្ចុប្បន្ន និងកីឡាករចាស់ៗ កាលពីជំនាន់មុន៕

ប្រភព៖ សប្បាយ