សុះ ម៉ាច ទទួលបានកាដូរថយន្ត Great Wall ឆ្នាំ២០១០ ពីអតីតភរិយានិងកូនស្រី

ភ្នំពេញៈ បើទោះជាពេលនេះ តារាចម្រៀង និងជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានសាងគ្រួសារ មានកូនពូនជាចៅ ជាមួយភរិយាថ្មី ហើយក៏ដោយតែបើនិយាយ ពីទំនាក់ទំនងរវាងលោក និងអតីតភរិយារួមជា មួយកូនស្រីដើមវិញ គឺស្អិតរមួត ចាក់ទឹកមិនលិចទេ ពោល ថ្មីៗនេះលោកថែមទាំង បានទទួលកាដូរថយន្តស៊េរី ទំនើប ពីអតីតភរិយានិង កូនស្រីរបស់នាង ថែមទៀតផង ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលចំណងអាពាហ៍ពិពាហ៍ របស់លោក បានកាត់ផ្តាច់ ជាមួយអតីតភរិយា ជាកូនស្រីរបស់ ថ្នាក់ដឹកនាំកំពូល អស់រយៈពេលជាច្រើនឆ្នាំក្តី ដោយមានកូនស្រីម្នាក់ មានវ័យប្រមាណជាង ១០ឆ្នាំហើយ ។ ប៉ុន្តែបើនិយាយពី ការរាប់អានគ្នាវិញ គឺលោក សុះ ម៉ាច តែងតែទទួលបានការឧបត្ថម្ភ ជាបន្តបន្ទាប់ពីអតីតភរិយា របស់លោក តាមរយៈកូនស្រីច្បង របស់លោកផងដែរ ។

នៅក្នុងសារដែល លោក សុះ ម៉ាច បានថតបង្ហោះតាម Facebook បង្ហាញពីអារម្មណ៍រំភើប ត្រេកអរ និងដឹងគុណអតីតភរិយា និងកូនស្រី នូវទឹកចិត្ តស្រឡាញ់រាប់អាន បង្ហាញឲ្យមហាជនបានដឹងថា «អរគុណចំពោះកូនស្រីច្បង របស់ខ្ញុំ និងអ្នកម្តាយរបស់នាង ដែលបានកាដូនូវរថយន្ត Great Wall ឆ្នាំ២០១០ មួយគ្រឿង ដល់កូនទាំងពីររបស់ខ្ញុំ ទុកសម្រាប់ជូនពួកគេ ទៅសាលារៀន សន្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ ពិតជាបានបញ្ជាក់នូវ ទឹកចិត្ត ស្រលាញ់រាប់អាន បងប្អូនក្នុងនាម ឈាមជ័រតែមួយ បើះជាពួកគាត់ប្រសូត ចេញពីឧទ្ទរម្តាយ ផ្សេងគ្នាក៏ដោយ ក៏ពួកគេទាំងបីនាក់ ស្រលាញ់ គ្នាណាស់ ។ ប៉ានៅតែស្រលាញ់កូនទុក ដូចកែវជាភ្នែក រាប់អានម្តាយកូនទុក ដូចមិត្តដ៏ល្អជានិច្ច សូមឲ្យអ្នកទាំងពីរជួបតែសេចក្តីសុខ និងសំណាងល្អ ជារៀងរហូត នៅក្នុងឆាកជីវិតព្រះ នឹងប្រទានពរទាំងបួន ប្រការដល់អ្នកទាំងពីរ!» ៕