នាង Khloe Kardashian ស្បថថា មិនបាន ធ្វើច្រមុះ

អាមេរិក៖ នាង Khloe Kardashian ក្រោយមានពាក្យ ចចាមអារាម ជាច្រើនលើកឡើងថា នាងធ្វើច្រមុះព្រោះមើល ទៅប្លែកច្រើនប៉ុន្តែតារារូបនេះ បានបដិសេធថាខ្លួន មិនបានធ្វើច្រមុះ ដូចការលើកឡើងនោះទេ ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះថា តារាវ័យ៣១ឆ្នាំនាង Khloe Kardashian ប្អូនស្រី Kim Kardashian ពេលចូលរួម ក្នុងកម្មវិធី ‘Kocktails With Khloe’ ម្សិលមិញនេះបានស្បថថាខ្លួនមិនបានធ្វើច្រមុះនោះទេ ។  Khloe និយាយថា“មនុស្សជាច្រើន កំពុងខ្សឹបខ្សៀវ ថាខ្ញុំទើបធ្វើច្រមុះ តែស្បថចុះខ្ញុំមិនបាន ធ្វើទេនេះគឺជាច្រមុះធម្មជាតិ” ពេលនោះដែរ Terry ដែលចូលរួមកម្មវិធី បាននិយាយថាច្រមុះ Khloe ប្លែកអាចមកពីនាង ស្រកទំងន់ច្រើនធ្វើឲ្យ ស្រកសាច់ក្បែរ ច្រមុះក៏ថាបាន ៕

នាង Khloe Kardashian ស្បថថា មិនបាន ធ្វើច្រមុះ

នាង Khloe Kardashian ស្បថថា មិនបាន ធ្វើច្រមុះ

នាង Khloe Kardashian ស្បថថា មិនបាន ធ្វើច្រមុះ