ទទួលទានស៊ុត អាចការពារជំងឺ មហារីកដោះ?

ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Harvard បានរកឃើញថា ការទទួលទានស៊ុត ក្នុងវ័យជំទង់ គឺអាចជួយការពារជំងឺ មហារីកដោះ បានដូចជាមនុស្ស ពេញវ័យបានផងដែរ។ ការសិក្សាមួយផ្សេងទៀត បានបង្ហាញថាស្ត្រី ដែលទទួលទានស៊ុត យ៉ាងហោចណាស់ ឲ្យបាន៦គ្រាប់ ក្នុងមួយសប្តាហ៍ គឺអាចបន្ថយ អត្រាប្រឈមនឹង ការវិវត្តកើតមាននូវជំងឺ មហារីកដោះនេះ បានដល់ទៅ ៤៤ភាគរយ ច្រើនជាងស្ត្រី ដែលបានញាំវាតែ២ឬ៣ គ្រាប់ក្នុងមួយសប្តាហ៍។

លើសពីនេះផងដែរ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ North Carolina បានរកឃើញថាសារជាតិ កូលីន ( choline) ដែលមាននៅក្នុងផ្នែក ក្រហមនៃស៊ុត គឺអាចជួយកាត់បន្ថយ ការប្រឈមនឹងជំងឺ មហារីកដោះបានដល់ទៅ ២៤ ភាគរយ។ ស៊ុតផ្នែកក្រហម គឺមានផ្ទុកសារជាតិ កូលីននេះចំនួន ១២៥,៥មីលីក្រាម ដែលនេះជាចំនួន ស្មើរនឹង ១/៤ នៃចំនួនដែលត្រូវបានណែនាំ ឲ្យទទួលទានជាប្រចាំថ្ងៃ ដូច្នេះអ្នកអាចទទួលទានស៊ុត ២ គ្រាប់សម្រាប់អាហារពេលព្រឹក ដើម្បីទទួលបាន នូវសារជាតិកូលីនពាក់កណ្តាល ក្នុងរយៈពេលមួយថ្ងៃ ៕

ទទួលទានស៊ុត អាចការពារជំងឺ មហារីកដោះ?

ប្រភពពី៖http://www.health.com.kh/