ស្ងាត់ៗ កំពូលតារា Beatbox ប្រចាំអាស៊ី Shawn Lee មកដល់ស្រុកខ្មែរ

នៅប្រមាណជាង១ម៉ោងមុនកំពូលតារា Beatbox ម៉ាឡេស៊ី Shawn Lee បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម Facebook របស់ខ្លួនដែលបង្ហាញថាគេបានមកដល់ប្រទេសកម្ពុជា។

ស្ងាត់ៗ កំពូលតារា Beatbox ប្រចាំអាស៊ី Shawn Lee មកដល់ស្រុកខ្មែរ

តាមរយៈរូបមួយនេះ Shawn បានថតនៅទីតាំងមួយក ន្លែងដែលមានរូបឆាយាល័ក្ខណ៍ សម្ដេចតាសម្ដេចយាយ និង ព្រះមហាក្សត្រ បច្ចុប្បន្ននៅ ពីក្រោយខ្នង។ ភ្ជាប់ជាមួយរូបតារារូបនេះបានសរសេរថា៖”មកដល់ប្រទេសកម្ពុជា។ ហត់នឿយនិងងងុយដេក។ ប៉ុន្តែមិនអាចរកចាំក្នុងការឡើងសម្ដែង។ #‎madlife‬ ‪#‎shawnlee‬ ‪#‎cambodia‬”។

សម្រាប់ទេពកោសល្យរបស់ Shawn Lee អាចនិយាយថាជាតារា Beatboxល្បីម្នាក់ក្នុងតំបន់អាស៊ី ព្រោះគេធ្លាប់បានដើរសម្ដែងនៅក្នុងកម្មវិធីជាច្រើន ហើយក៏ធ្លាប់ឡើងប្រឡងក្នុងកម្មវិធី Beatbox ពិភពលោកឆ្នាំ២០១២ (Beatbox Battle World Championship 2012) ដែលកាលនោះ គេបានឈានដល់វគ្គ៤នាក់ចុងក្រោយ ប៉ុន្តែចាញ់ Alem ដែលជាម្ចាស់ជយលាភីលេខ២ក្នុងកម្មវិធីនោះ៕

ទស្សនា Shawn Lee ប្រឡងវគ្គ៤នាក់ចុងក្រោយជាមួយ Alem៖

 

ប្រភព៖ សប្បាយ