បទ «មិនចង់បានប្តី ព្រោះមិនចង់ គេងពីរនាក់» ស្រីៗណាខ្លះ មិនចង់បានប្តីដូច ចំរើន សុភ័ក្ត្រ?

ភ្នំពេញៈ អតីតបេក្ខជន ក្នុងកម្មវិធី The Voice Cambodia កញ្ញា ចំរើន សុភ័ក្ត្រ បានប្រកាសក្តែងៗថា នាងមិនចង់បានប្តីទេ ព្រោះតែខ្លាចជួបស្នេហ៍ មិនសមបំណង ត្រូវគេធ្វើបាប និងមានបញ្ហា ជច្រើនទៀត អ្វីដែលពិសេសនោះ គឺនាងសារភាពថា មិនចេះគេងពីរនាក់ ថែមទៀតផង។

តាមរយៈបទចម្រៀងមួយ ដែលទើបតែចេញលក់ នៅលើទីផ្សារ ដែលមានចំណងជើងថា «មិនចង់បានប្តី ព្រោះមិនចេះគេងពីរនាក់» របស់ ចំរើន សុភ័ក្ត្រ បានឆ្លុះបញ្ចាំង ឲ្យឃើញ ពីអារម្មណ៍ផ្ទាល់ខ្លួន ដែលនាងមិនចង់រៀបការ សាងគ្រួសារជាមួយបុរស ។ ដោយឡែកស្រីៗណាខ្លះ ដែលមានអារម្មណ៍ ដូចបទចម្រៀងរបស់នាង មិនចង់បានប្តី ព្រោះមិនចេះគេងពីរនាក់ខ្លះ ? ចង់ដឹងថាអត្ថន័យបទចម្រៀងនេះ មានន័យយ៉ាងណា តោះទៅ ទស្សនាកម្សាន្តលេងទាំងអស់គ្នា ៕

មិនចង់បានប្តី ព្រោះ មិនចេះគេងពីរនាក់ច្រៀងដោយ កញ្ញា ចំរើន សុភក្រ្ត

Posted by Soravuth Vly on Saturday, March 19, 2016