មុនពេលមានផ្ទៃពោះ អ្នកត្រូវតែដឹងពីបញ្ហាទាំង៩

នៅមុនពេលដែល អ្នកសម្រេចចិត្តចង់មានផ្ទៃពោះ អ្នកត្រូវតែចេះ ស្វែងយល់ពីបញ្ហា ទាំង១៩ខាងក្រោមនេះ ជាមុនសិន ទើបអ្នកអាចចាប់ផ្តើម ផលិតកូនបាន បើពុំដូច្នោះទេ កូនអ្នកកើតមកនឹងពុំមានសុខភាពល្អឡើយហើយក៏មានលក្ខណៈ សម្បត្តមិន ពេញលេញ ដែរ។ តើមានអ្វីខ្លះទៅ?

 1   ប្រសិនជាអ្នកចង់បង្កើតកូនម្នាក់ អ្នកមិនត្រូវជ្រើសរើស មានផ្ទៃពោះនៅពេលដែល អ្នកកំពុងតែមានជំងឺ ឬឈឺធ្ងន់ធ្ងរឡើយ។
 2   អ្នកក៏មិនអាចសម្រេចចិត្តពរ ពោះនៅពេលដែលអ្នករៀបការ ថ្ងៃដំបូងដែរ។
  3  អ្នកគួរតែចៀសវាង កុំឲ្យមានផ្ទៃពោះនៅចន្លោះពេល ដែលអ្នកកំពុងតែក្រេបទឹកឃ្មុំ។
  4  ជាងនេះទៅទៀតអ្នកគួរ តែកុំមានផ្ទៃពោះនៅអាយុ៣៥ឆ្នាំ ព្រោះវា មានគ្រោះ ថ្នាក់ ចំពោះអ្នក និងកូន ដូចនេះអ្នកអាចមាន ផ្ទៃពោះនៅអាយុចាប់ពី ២៤ដល់៣០ឆ្នាំទើបល្អចំពោះ សុខភាពអ្នកទាំងពីរ។
5    ប្រសិនជាអ្នកធ្វើការ នៅកន្លែងដែលមានជាតិ គីមី អ្នកត្រូវតែឈប់ធ្វើ ចំនួនមួយខែសិន ទើបអាចមានផ្ទៃពោះបាន ដើម្បីកុំឲ្យជាតិគីមី ទាំងឡាយដែលអ្នកស្រូបយកពោះ ហើយប៉ះពាល់ដល់កូនក្នុងផ្ទៃ។
   6 ចំពោះនារីដែល ចូលចិត្តផឹកស្រា និងជក់បារីគួរតែបញ្ឈប់ កុំជក់រយៈពេល២ទៅ ៣ខែសិន ទើបអាចមានផ្ទៃពោះបាន  រីឯស្វាមីវិញត្រូវបញ្ឈប់ កុំជក់រយៈពេលមួយខែ។
  7  អ្នកគួរតែចៀសវាងកុំឲ្យមាន កូនក្រោយពេលដែលអ្នកទើបតែសម្រាលរួច ឬទើបតែរលូតកូនរួច ដោយអ្នកអាចចាំដល់ ក្រោយកន្លះឆ្នាំទើបអាចមានបាន នោះវានឹងមិនសូវប៉ះពាល់ ដល់សុខភាពអ្នកឡើយ។
   8 នៅពេលដែលអ្នកតែងតែ ប្រើថ្នាំពន្យារកំណើត ដើម្បីកុំឲ្យមានកូន អ្នកអាចឈប់ញ៉ាំចំនួន ៦ខែសិនប្រសិនជាអ្នក សម្រេចចិត្តចង់មានកូនវិញ ព្រោះវាអាចប៉ះពាល់ ដល់កូនក្នុងផ្ទៃបាន។
   9 ជាងនេះទៅទៀត អ្នកមិនត្រូវស្ថិត ក្នុងអារម្មណ៍ដែលមួលម៉ៅ ឬមានសម្ពាធខ្លាំង ហើយពរពោះនោះទេ៕

មុនពេលមានផ្ទៃពោះ អ្នកត្រូវតែដឹងពីបញ្ហាទាំង៩

ប្រភពពី:http://www.health.com.kh/