Kevin Cheng មិនត្រូវបាន អញ្ជើញឲ្យចូលរួម មង្គលការ Nicky Wu ធ្វើឲ្យប្រិយមិត្ត ងឿងឆ្ងល់

តៃវ៉ាន់៖ ប្រិយមិត្តជាច្រើន អាចមានចង្ងល់ ពីទំនាក់ទំនងរវាង តារាសម្តែង Kevin Cheng និង Nicky Wu ក្រោយតារារូបនេះ មិនត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងពិធីមង្គលការ នៅឯកោះ បាលីកាលពីថ្ងៃអាទិត្យ ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៦នេះថា តារាសម្តែង Kevin Cheng ដែលតែងតែលេចមុខជាមួយ Nicky Wu និងភរិយា Cecilia Liu ក្នុងខ្សែ ភាពយន្តជាច្រើននោះ ត្រូវអ្នកគាំទ្រជាច្រើនបង្ហាញ អារម្មណ៍អវិជ្ជមាននិងមានចង្ងល់ ដោយមិនឃើញ Kevin Cheng ទៅចូលរួមក្នុងមង្គលការ ដ៏អធិកអធ័ម របស់មិត្តរួមអាជីព នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។

ក្នុងពេលចូលរួមផ្សព្វផ្សាយ ភាពយន្តថ្មី “Blue Veins” តារាវ័យ៤៦ឆ្នាំ Kevin Cheng និងមិត្តស្រីវ័យក្មេង Grace Chan ត្រូវអ្នកសារព័ត៌មានសួរថា “ ហេតុអ្វីមិន ឃើញ ចូលរួមមង្គលការ Nicky Wu និង Cecilia Liu ? តើអ្នកពួកអ្នកមានបញ្ហាអ្វីមែនទេ ទើបមិនត្រូវបានអញ្ជើញ? Kevin បានឆ្លើយថា “ប្រហែលជា ពួកគេគិតថា ខ្ញុំខ្ជិលទើបមិនអញ្ជើញ ប៉ុន្តែពួកយើងមិនមាន បញ្ហានឹងគ្នានោះទេ! អាចមកពីពួកខ្ញុំមានការងារ រវល់រាងៗខ្លួន ហើយប៉ុន្មានឆ្នាំចុងក្រោយ នេះខ្ញុំនិង Nicky Wu ព្រមទាំង Cecilia មិនសូវបានទាក់ទងគ្នា ដូចកាលពីមុន” ៕