នាង Elva Hsiao មានសង្សាថ្មី មុខដូចTom Cruise ក្រោយបែកពី Elroy Cheo

តៃវ៉ាន់៖ តារាចម្រៀងរូបស្រស់នាង Elva Hsiao ដែលទើបតែបែកពី មិត្តប្រុសជនជាតិសិង្ហបុរី Elroy Cheo ថ្មីៗនេះត្រូវគេឃើញបណ្តើរ មិត្តប្រុសថ្មី ដែលមានមុខមាត់ ស្រដៀងតារាអាមេរិក ដ៏ល្បីល្បាញ Tom Cruise ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៦នេះ ថាតារាចម្រៀងរូបស្រស់វ័យ៣៦ឆ្នាំនាង Elva Hsiao ដែលបានបែកពី មិត្តប្រុសបីនាក់ រួចមកហើយនោះត្រូវគេឃើញបណ្តើរគ្នា ជាមួយមនុស្សប្រុសជាជនជាតិ ស្បែកសមា្នក់មានមុខ ស្រដៀង Tom Cruise ហើយគេឃើញ នាងអង្គុយផឹកស្រា ជាមួយបុរសនោះ និងមិត្តម្នាក់របស់នាងទៀត ដោយមើលទៅបុរសស្បែកស នោះមិននិយាយអ្វីច្រើនទេ ក្រៅពីសម្លឹងមុខ Hsiao ។

ប្រភពព័ត៌មានពីអ្នកជិតស្និទរបស់ Elva Hsiao បានឲ្យដឹងដែរថាបុរសនោះ គឺជនជាតិអាមេរិក ឈ្មោះ Micheal អាយុ៤០ឆ្នាំបានបញ្ចប់ការ សិក្សានៅ សាលាអាមេរិក មួយនៅតៃវ៉ាន់ ហើយអាចនិយាយ ភាសាចិនបានយ៉ាងល្អ ៕

នាង Elva Hsiao មានសង្សាថ្មី មុខដូចTom Cruise ក្រោយបែកពី Elroy Cheo

នាង Elva Hsiao មានសង្សាថ្មី មុខដូចTom Cruise ក្រោយបែកពី Elroy Cheo

នាង Elva Hsiao មានសង្សាថ្មី មុខដូចTom Cruise ក្រោយបែកពី Elroy Cheo