៤ វិធី​ដើម្បី​រំលឹក​ខ្លួន​ឯង​ ថា​អ្នក​ជា​មនុស្ស​ មាន​ភាព ពូកែ ប៉ុណ្ណា​នៅ​ក្នុង​ខ្លួន

១) រំលឹក​ឡើង​វិញ​នូវ​រឿង​ជោគជ័យ​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ ៖ នៅ​ពេល​អ្វី​មួយ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត ឬ ខក​ចិត្ត​ និង ការ​បរាជ័យ​អ្វី​មួយ​នោះ អ្នក​គួរ​ចេះ​រំលឹក​ឡើង​វិញ​តាម​រយៈ​ការ​សរសេរ​ចេញ​នូវ​រាល់​អ្វីៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​នា​ពេល​កន្លង​មក ព្រោះ​វា​ជួយ​បង្កើត​នូវ​អារម្មណ៍​រីករាយ​មួយ​ឲ្យ​អ្នក​ឡើង​វិញ​ និង ផ្តល់​អារម្មណ៍​មួយ​ឲ្យ​អ្នក​ថា​អ្នក​អាច​ធ្វើ​វា​ឲ្យ​ជោគជ័យ​សាឡើងវិញ​ម្តង​ទៀត។ ទោះ​បី​ជា​ភាព​ជោគជ័យ​ដែល​អ្នក​ធ្លាប់​មាន​វា​មាន​ទំហំ​តូច​ប៉ុណ្ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ចេះ​រំលឹក​វា​ឡើង​វិញ អ្នក​នឹង​អាច​ជោគជ័យ នៅ​ពេល​បច្ចុប្បន្ន​ និង នៅ​ពេល​អនាគត។

 

២) ខិតខំ​ព្យាយាម និង ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​លើ​ភាព​ខ្លាំង​របស់​ខ្លួន ៖ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ជំនឿ​ផ្សេងៗ​គ្នា ប៉ុន្តែ​ការ​ធ្វើ​ការ​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ភាព​ខ្លាំង​របស់​ខ្លួន​ នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ កាន់​តែ​ជា​មនុស្ស​អស្ចារ្យ​។

 

៣) ចំណាយ​ពេល​អាន​សៀវភៅ​ណា​ដែល​ផ្តល់​គំនិត​ អប់រំ និង ការ​លើក​ទឹកចិត្ត ៖ អ្នក​អាច​ចំណាយ​ពេល​ពី ១០ ទៅ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អាន​សៀវភៅ ព្រោះ​ការ​អាន​ជា​វិធី​សាស្ត្រ​មួយ​សម្រាប់​ដុសខាត់​ខួរ​ក្បាល​មនុស្ស។ បន្ថែម​ពី​លើ​នេះ​ការ​អាន​សៀវភៅ ដែល​ផ្តល់​គំនិត​អប់រំ ឬ សៀវភៅ​ដែល​ផ្តល់​ការ​លើក​ទឹកចិត្ត​ អាច​ជួយ​អ្នក​រំលឹក​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​ធ្លាប់​អស់​សង្ឃឹម ធ្វើ​ឲ្យ​អ្នក​មាន​ពន្លឺ​ជីវិត​ឡើង​វិញ ហើយ​ការ​អាន​សៀវភៅ អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្តូរ​របត់​ជីវិត​ទៀត​ផង។

 

៤) កត់​ត្រា​ទុក​នូវ​ឃ្លា​លើក​ទឹក​ចិត្ត​ទាំង​ឡាយ​ដែល​អ្នក​ធ្លាប់​ជួប ៖ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត ឬ បាក់​ទឹកចិត្ត​ចំពោះ​អ្វី​មួយ អ្នក​គួរ​ចេះ​រំលឹក​ឡើង​វិញ​នូវ​ឃ្លា​លើក​ទឹក​ចិត្ត​ទាំង​ឡាយ​ដែល​អ្នក​បាន​កត់​ត្រា​ទុក។ អាន​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​ធ្វើ​ឲ្យ​អារម្មណ៍​ខ្លួន​មាន​ភាព​វិជ្ជមាន​ឡើង​វិញ​។ ការ​ទម្លាប់​ធ្វើ​បែប​នេះ​ អាច​ជួយ​អ្នក​កាត់​បន្ថយ ឬ លុប​បំបាត់​ចោល​នូវ​គំនិត​អវិជ្ជមាន​ក្នុង​ខ្លួន​របស់​អ្នក​បាន។ 

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com